ភ្នំពេញ៖ អតីតពិធីការិនី ឈិន ច័ន្ទសុធារី និង អតីតតារាសម្តែងប្រុស សុវណ្ណ មករា បានសម្រេចចិត្ត រៀបការជាមួយគ្នាក្នុងថ្ងៃនេះ

បើយោងតាម សារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា អាពាហ៍ពិពាហ៍ ថ្ងៃចូលរោងជ័យ កាលពីម្សិលមិញ ថ្ងៃទី២១ ខែតុលា របស់អតីតពិធីការិនីរូបនេះ បានធ្វើឡើងយ៉ាងសាមញ្ញធម្មតា ព្រោះរូបនាង មិនចង់ធ្វើពិធីធំដុំ ដូចនឹងតារាដទៃទៀត។ អ្នកនាង ឈិន ច័ន្ទសុធារី បានសម្រេចចិត្ត រៀបចំ២លើក គឺដោយគ្រាន់តែបញ្ចប់មង្គលការភ្លាម គឺធ្វើពិធីកាត់ចំណងដៃភ្លាម ក្នុងពេលបន្តបន្ទាប់គ្នាតែម្តង។ ហើយពិធីមង្គលការនៅពេលល្ងាចថ្ងៃទី ២២ ខែតុលា នេះ នាងបានជ្រើសរើស នៅមជ្ឃមណ្ឌលទួលគោក ជាកន្លែងទទួលភ្ញៀវ។ ចំណែកឯថ្ងៃកាត់ចំណងដៃ គឺនឹងធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី២៩ ខែតុលា ខាងមុខបន្តទៀត។ នាងបានបញ្ជាក់បន្ថែមថា ការធ្វើបែបនេះ ដោយសារតែមិនចង់ឲ្យបរិមាណភ្ញៀវច្រើនក្នុងថ្ងៃតែមួយ ដែលធ្វើឲ្យនាង និងក្រុមគ្រួសារ ចាត់ចែងមិនទាន់។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ឈិន ច័ន្ទសុធារី ​បានសរសេរសារមួយ អមជាមួយនឹងរូបថតរៀបការរបស់នាងថា "ថ្ងៃម្សិលមិញត្រូវបានបញ្ចប់កម្មវិធីសូត្រមន្ត និងក្រុងពាលី សម្រាប់ថ្ងៃនេះជាថ្ងៃមង្គលការ របស់នាងខ្ញុំពិតប្រាកដ ខ្ញុំសូមអរគុណ ចំពោះបងប្អូន និងសារព័ត៌មានទាំងអស់ ដែលបានជូនពរដល់រូបនាងខ្ញុំនៅថ្ងៃ មង្គលរបស់យើងខ្ញុំ នៅថ្ងៃនេះផងដែរ"

ចុះចំណែកប្រិយមិត្តវិញ​មានអ្វីជូនពរ ដល់គូស្វាមីភរិយានេះ ដែរទេ?


សាររបស់ អតីតពិធីការិនី ឈិន ច័ន្ទសុធារី



ថ្ងៃរៀបការ របស់ ឈិន ច័ន្ទសុធារី និង សុវណ្ណមករា



ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]