ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ អ្នកសារព័ត៌មានជាច្រើន ក្នុងនោះក្រុមការងារ របស់ខ្មែរឡូត ក៏ត្រូវបានអញ្ជើញ ឲ្យចូលរួមទស្សនាភាពយន្ត ដ៏គួរឲ្យព្រឺព្រួច និងភ័យរន្ធត់ គឺរឿង “Paranormal Activity (The Ghost Dimension)” នៅឯរោងភាពយន្ត Legend Cinema ក្នុងបរិវេណ TK Avenue ផងដែរ។

ភាពយន្តរឿង Paranormal Activity (The Ghost Dimension) នេះគឺជាប្រភេទ រឿងខ្មោចបែបភ័យរន្ធត់ ដែលដឹកនាំដោយ លោក Gregory Plotkin ដោយក្នុងនោះ គឺជាការនិយាយអំពី រឿងរ៉ាវរបស់គ្រួសារមួយ ដែលទើបនឹងរើ មកនៅក្នុងផ្ទះថ្មី ហើយបានប្រទះឃើញ នូវកាមេរ៉ាសម្រាប់ ថតវីដេអូមួយ ហើយក្រោយមករឿងរ៉ាវ ចម្លែកៗជាច្រើន ត្រូវបានកើតឡើង ជាបន្តបន្ទាប់ទៅលើ ពួកគេជាពិសេស គឺកូនស្រីរបស់ពួកគេ នោះតែម្តង។

បន្ថែមពីនេះទៀត ខ្សែភាពយន្តនេះ មានបង្កប់នូវឈុតឆាក គួរឲ្យព្រឺព្រួច និងភ័យរន្ធត់យ៉ាងច្រើន ហើយរឿងនេះជាប្រភេទ 3D ទៀតនោះ រឹតតែធ្វើឲ្យអ្នកទស្សនា សឹងតែទាំងអស់ នាំគ្នាភ្ញាក់ និងស្រែកសឹងតែ ផ្អើលពេញរោង នៅពេលដែលដល់ ឈុតសំខាន់ម្តងៗ។


ចង់ដឹងថាតើ រឿងមួយនេះមាន បង្កប់នូវអាថ៌កំបាំង និងឈុតឆាកព្រឺព្រួច គួរឲ្យភ័យខ្លាចយ៉ាងណា នោះសូមកុំភ្លេច មកទស្សនារឿង Paranormal Activity (The Ghost Dimension) ដែលត្រៀមនឹង ចាក់បញ្ចាំងនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ នៅគ្រប់រោងភាពយន្ត៕

វីដេអូនៃសកម្មភាព របស់អ្នកទស្សនានៅក្នុងរោងកុន ពេលកំពុងទស្សនារឿង Paranormal Activity៖

វីដេអូ Trailer នៃរឿង Paranormal Activity (The Ghost Dimension)៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]