ភ្នំពេញ៖ អស់រយៈពេលជាច្រើនខែហើយ ដែលគូស្វាមីភរិយា លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានរស់នៅបែកបាក់គ្នា បន្ទាប់ពី លោក សំអូន មានជម្លោះទាស់ទែងគ្នាយ៉ាងខ្លាំងក្លាមក កាលពីពាក់កណ្ដាលឆ្នាំ២០១៥។ ក្រោយពីពួកគេទាំងពីរនាក់ បានបែកបាក់គ្នា គេសង្កេតឃើញថាបុរសសង្ហា លោក យ៉ែម សំអូន តែងតែបានបង្ហាញសារ ដង្ហើយអង្វរភរិយាឲ្យត្រឡប់មកវិញ ដោយលោកពិតជាមានការសោកស្តាយ ចំពោះទង្វើខ្លួនឯងយ៉ាងខ្លាំង តែភរិយានៅតែមិនមានសញ្ញាណវិលមកត្រូវរ៉ូវគ្នាវិញឡើយ ។ តួយ៉ាងដូចពេលថ្មីៗនេះ តារាសម្តែង និងចម្រៀង អ្នកនាង យ៉ាន លីនដា បានចេញមុខប្រកាសដោយបើកចំហរថា ដាច់ខាតនាងមិនវិលមក ជួបស្វាមីនៅក្នុងប្រទេសកម្ពុជាវិញឡើយ ។

នៅពេលថ្មីៗនេះ មានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការផ្សាយ អំពីដំណឹង ថា អ្នកនាង យ៉ាន លីនដា ចង់បង្ហាញសញ្ញាវិលរកស្នេហ៍ចាស់វិញ ពោលគឺចង់ត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជា ជួបជុំស្វាមីវិញ ប៉ុន្តែដំណឹងនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន តារាស្រីរូបស្អាតសញ្ជាតិអូស្ត្រាលី អ្នកនាង យ៉ាន លីនដា បានបញ្ចេញប្រតិកម្ម មិនសំចៃមាត់ ដោយសរសេរជាភាសាអង់គ្លេសថា «I hereby like to clarify recent irresponsible rumors on a possible reconciliation with Mr. Yem Sam Onn I declare that there has never been, nor will there ever be, any possibility of a reversal of my decision. Returning to a deceitful husband who subjects his wife with physical, mental n emotional abuse is not something that any woman should endure or deserve» ។

ប្រយោគខាងលើនេះ មានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំចង់និយាយថា ពាក្យចចាមអារ៉ាមកើតឡើង វាមិនអាចទៅរួចទេ ខ្ញុំមិនអាចទទួលយក លោក យ៉ែម សំអូន ជាស្វាមីវិញទេ វាមិនអាចទៅរួច ព្រោះខ្ញុំមិនអាចវិលទៅទទួលយកប្តី ដែលធ្វើបាបខ្ញុំទាំងលើ រាងកាយ និងផ្លូវចិត្តបានទេ ហើយសូម្បីតែមនុស្សស្រីដទៃទៀត ក៏មិនអាចទទួលបានដូចគ្នា»។


តាមរយៈសារនេះ បានសរបញ្ជាក់ ឲ្យឃើញច្បាស់ហើយថា បើទោះជាពេលវេលាកន្លងផុត ទៅយូរគួរសមហើយក៏ដោយ តែការឈឺចាប់របស់ អ្នកនាង យ៉ាន លីនដា នៅតែដិតដាម មិនទាន់ជ្រះស្រឡះឡើយ ។ នាងនៅតែចង់ចាំ ការឈឺចាប់នោះ មិនដែលភ្លេច ។ មិនតែប៉ុណ្ណោះ នាងថែមទាំងចិញ្ចឹមចិត្តរស់នៅឲ្យឃ្លាតឆ្ងាយ ពីស្វាមីដដែលគ្មាន អ្វីអាចប្តូរចិត្តនាងបានឡើយ ព្រោះថាពេលនេះ នាងរស់នៅ បានសុខស្រួល ជាមួយកូនស្រីបណ្តូល ចិត្តក្នុងប្រទេសអូស្រ្តាលីហើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]