ថៃ៖ កាលពីថ្មីៗនេះ តារាស្រីថៃល្បី Noey Chotika បានដើរលេងលំហែកាយ នៅឯមាត់សមុទ្រ ជាមួយគូស្នេហ៍ និងមិត្តភក្តិ យ៉ាងសប្បាយរីករាយ។

តារាស្រីមុខកូនកាត់រូបនេះ បានបង្អួតរូបថតជាច្រើនសន្លឹក ជាមួយគូស្នេហ៍ជាទីស្រឡាញ់របស់នាង នៅឆ្នេរសមុទ្រ ដោយស្និទ្ធស្នាល និងផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំង។ ទោះបីជា នាង Noey Chotika  រវល់នឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងមិនភ្លេច សាងពេលវេលាល្អៗ ជាមួយនឹង គូស្នេហ៍របស់នាងនោះទេ ហើយនាងតែងព្យាយាមយកចិត្ត និងផ្តល់ភាពកក់ក្តៅ ទៅកាន់គូស្នេហ៍ជានិច្ចផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ គូស្នេហ៍របស់ Noey Chotika បានធ្វើឲ្យនាងភ្ញាក់ផ្អើល ដោយបាន សុំនាងរៀបការ ចំថ្ងៃខួបកំណើតតែម្តង ដែលធ្វើឲ្យនាងរំភើបចិត្ត​ ដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង៕











តារាស្រីថៃ Noey Chotika  និងគូស្នេហ៍ ទៅលំហែកាយ នៅមាត់សមុទ្រ

ប្រភព រូបថតពី​IG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]