ការលាងសម្អាតមុខ គឺពិតជាកត្តាសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយយកចេញ នូវសារធាតុប្រេង ដែលលើស​ និងភាពកខ្វក់ដែលមាននៅលើផ្ទៃមុខ ហើយវាក៏ជួយទប់ទល់ នូវការកើតមុនផងដែរ។


រូបតំណាងនៃការលាងសម្អាតមុខ

នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពីសារៈសំខាន់ ដែលគួរធ្វើ និងមិនគួរធ្វើ ក្នុងការលាងសម្អាតមុខ ដោយគ្រាន់តែធ្វើតាមជំហានទាំងនេះ អ្នកនឹងទទួលបានស្បែកដែលទន់ និងភ្លឺរលោងជាក់ជាមិនខាន។ ជំហានដំបូងដែលអ្នកត្រូវធ្វើនោះគឺ ការលាងសម្អាតមុខរបស់អ្នក តាមក្បួនខ្នាតត្រឹមត្រូវ ហើយត្រូវដុសខាត់ វាយ៉ាងតិចម្តងក្នុងមួយអាទិត្យ។

ជាងនេះទៅទៀត អ្នកគួរតែធ្វើការលាងសម្អាតមុខរបស់អ្នក ឲ្យបាន ២ដងក្នុងមួយថ្ងៃ និងរបៀបដែលអ្នកត្រូវ លាងសម្អាតជាមួយទឹក កត្តាទាំងនេះ នឹងជួយឲ្យអ្នកមានសម្រស់ស្បែកមុខ គួរឲ្យទាក់ទាញ និងស្រស់ ស្អាតថែមមួយកម្រិតទៀត។

1. លាងសម្អាតដៃរបស់អ្នកជាមុនសិន

គួរតែលាងសម្អាតដៃរបស់អ្នកជាមុនសិន មុនពេលលាងសម្អាតផ្ទៃមុខរបស់អ្នក។ ភាពកខ្វក់ និងមេរោគនៅ លើដៃរបស់អ្នក អាចចូលទៅក្នុងស្បែក ហើយអាចបញ្ចេញបាក់តេរី ដែលបង្កឲ្យមានហានិភ័យដល់ស្បែក របស់អ្នក ដូចជាកើតមុនជាដើម។

2. កុំប្រើទឹកក្តៅពេក និងត្រជាក់ពេក

ក្នុងការសម្អាតមុខ អ្នកគួរគប្បីប្រើទឹកក្តៅឧណ្ហៗ កុំឲ្យក្តៅពេក ឬត្រជាក់ពេក។ ការប្រើទឹកក្តៅពេកអាចធ្វើ ឲ្យសរសៃឈាម និងសរសៃកាពីលែ​ (Capillary) បែកបាន។ ហើយការប្រើទឹកត្រជាក់ អាចធ្វើឲ្យរន្ធញើស បើកផងដែរ។

3. លាងសម្អាតមុខ ឲ្យបាន២ដង ក្នុងមួយថ្ងៃ

ដើម្បីជៀសវាងការកើតមុន និងធ្វើឲ្យស្បែកស្តើងនោះ អ្នកគួរតែធ្វើការលាងសម្អាតផ្ទៃមុខពីរដងក្នុងមួយថ្ងៃ ហើយក៏អាចកម្ចាត់ជាតិប្រេង ដែលលើនៅលើផ្ទៃមុខបានផងដែរ។

4. កុំធ្វើការដុសស្បែកមុខខ្លាំងៗពេក

ប្រសិនបើអ្នកគិតថា ចង់កម្ចាត់ស្បែក ដែលងាប់ទាំងនោះចេញ ដោយការដុសខាត់ស្បែករបស់ខ្លាំងៗនោះ គឺជាការគិតខុសទៅវិញទេ។ ការដុសខ្លាំងពេក អាចធ្វើឲ្យស្បែករបស់អ្នកស្ងួត និងបើករន្ធញើស ដែលអាច នាំឲ្យកើតមុនទៅវិញ។ ជំនួសមកវិញ អ្នកគួរធ្វើការដុសថ្នមៗ ទើបជាការប្រសើរ។

5. ត្រូវសម្អាតគ្រឿងសម្អាងចេញជាមុនសិន

ប្រសិនបើអ្នកគិតថា ការលាងសម្អាតមុខ អាចជួយកម្ចាត់គ្រឿងសម្អាងចេញពីមុខអ្នកបានប្រសើរនោះ គឺជា រឿងខុសទាំងស្រុង។ គួរតែប្រើទឹកសម្រាប់សម្អាតគ្រឿងសម្អាង (makeup remover) ជាមុនសិន មុនពេល អ្នកលាងសម្អាតមុខរបស់អ្នក ព្រោះវាអាចជួយអ្នកជៀសផុតពីការដុសខាត់ស្បែកមុខខ្លាំងៗបាន។

6. ត្រូវសម្អាតមុខ ក្រោយពីកក់សក់រួច

បន្ទាប់ពី អ្នកលាងសម្អាតសក់រួចរាល់ហើយ អ្នកត្រូវធ្វើការលាងសម្អាតមុខជាមួយទឹកវិញម្តង។ ធ្វើដូចនេះ អាចជួយអ្នក ក្នុងការកម្ចាត់នូវអង្គែរ ឬឬសសក់ដែលធ្លាក់ជាប់ នៅលើមុខរបស់អ្នក។ នេះគឺជាជំហានសំខាន់បំផុត ដែលអ្នកគួរអនុវត្ត។

7. កុំលាបផលិតផលផ្តល់ជាតិសំណើមលើស្បែកស្ងួត

ការលាបផលិតផលផ្តល់ជាតិសំណើម នៅលើស្បែកដែលស្ងួតនោះ មិនអាចជួយឲ្យមានសំណើមលើស្បែក នោះទេ បើទោះបីជាអ្នកអនុវត្ត ២ទៅ៣ដងក៏ដោយ។ ជំនួសមកវិញ ប្រើសិនបើអ្នកផ្សើមស្បែករបស់អ្នក ហើយសឹមលាបផលិតផលផ្តល់ភាពសំណើមនោះជាកាប្រសើរជាង ព្រោះថា វាអាចជ្រាបចូលទៅតាមទឹកដែល ផ្សើមនោះបាន៕

ប្រភព៖ បរទេស

កែសម្រួលដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]