ភ្នំពេញ៖ ដូចជាប្រិយមិត្ត​បានដឹងរួចមកហើយ ថាតារាសម្តែងស្រី ភិន សុដាលីស បានធ្វើដំណើរកំសាន្តទៅអ៉ឺរ៉ុប ជាមួយក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ។ ប៉ុន្តែការដើរកំសាន្តរបស់នាង បានធ្វើឲ្យលោក ប៉ែន ចំរ៉ុង ដែលជាគូស្នេហ៍ មានការនឹករលឹកដល់រូបនាងយ៉ាងខ្លាំងផងដែរ។

ក្រឡេកមើល សារដ៏ផ្អែមល្ហែមសារសងគ្នា នៅលើបណ្តាញសង្គម របស់គូស្នេហ៍មួយគូនេះ ពួកគេបានបង្ហោះពាក្យពេចន៍នឹករលឹកគ្នា ក្រោយពីមិនបានជួបគ្នា មួយរយ:កន្លងមកនេះ។

ក្នុងនោះ កញ្ញា ភិន សុដាលីស បានបង្ហោះរូបថត ជាមួយ លោក ប៉ែនចំរ៉ុង និងសរសេរសារខ្លីៗថា "នឹកណាស់" នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម។ ចំណែកឯ លោក ប៉ែន ចំរ៉ុង ក៍មិនខុសគ្នាដែរ លោកបានបង្ហោះរូបថតដដែលមួយនោះ និងសរសេរថា "មិននឹកអូន ឲ្យបងនឹកអ្នកណា" 

សារផ្អែមល្ហែម របស់គូស្នេហ៍មួយនេះ បានធ្វើអ្នកគាំទ្រ ព្រឺសម្បុរ និងលួចច្រណែន ដល់ពួកគេយ៉ាងខ្លាំង ដែលតែងបង្កើនចំណងស្នេហ៍ឲ្យរឹងមាំ ទោះបីជាពួកគេ នៅឆ្ងាយពីគ្នាក៏ដោយ៕


សាររបស់ កញ្ញា ភិន សុដាលីស


សាររបស់ លោក ប៉ែន ចំរ៉ុង




ប្រភព រូបថតពី​IG
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង