បរទេស៖ នាពេលថ្មីៗនេះ បញ្ជីឈ្មោះនៃបេក្ខភាព កីឡាករបាល់ទាត់ ក្នុងការចូលរួមប្រជែង ដណ្តើមពានរង្វាន់ កីឡាករល្អបំផុតប្រចាំឆ្នាំ បានចេញមកហើយ ដោយក្នុងនោះមានកីឡាករបាល់ទាត់ល្បីៗ ជាច្រើនរូប មកពីក្របខ័ណ្ឌផ្សេងៗគ្នា។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បញ្ជីឈ្មោះនៃបេក្ខភាព កីឡាករបាល់ទាត់ចំនួន២៣រូប ក្នុងការត្រៀមដណ្តើមយក ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA នោះត្រូវបានចេញ ជាផ្លូវការមកហើយ ដោយក្នុងនោះ គឺមានកីឡាករល្បីៗ និងកីឡាករកំពុងតែមាន ទម្រង់លេងល្អជាច្រើន មកពីក្លឹបផ្សេងៗគ្នាក្នុង ក្របខ័ណ្ឌលីករបស់ ទ្វីបអ៊ឺរ៉ុប ដោយក្នុងនោះមានដូចជា៖

 - Sergio Augero សញ្ជាតិ អាហ្សង់ទីន បច្ចុប្បន្នលេងឲ្យក្លឹប Manchester City, អង់គ្លេស

 - Gareth Bale សញ្ជាតិ វែលស៍ បច្ចុប្បន្នលេងឲ្យក្លឹប Real Madird, អេស្ប៉ាញ

 - Karim Benzema សញ្ជាតិ បារាំង បច្ចុប្បន្នលេងឲ្យក្លឹប Real Madrid, អេស្ប៉ាញ

 - Cristiano Ronaldo សញ្ជាតិ ព័រទុយហ្គាល់ បច្ចុប្បន្នលេងឲ្យក្លឹប Real Madrid, អេស្ប៉ាញ

 - Kevin De Bruyne សញ្ជាតិ ប៊ែលហ្សិក បច្ចុប្បន្នលេងឲ្យក្លឹប Manchester City, អង់គ្លេស

 - Eden Hazard សញ្ជាតិ ប៊ែលហ្សិក បច្ចុប្បន្នលេងឲ្យក្លឹប Chelsea, អង់គ្លេស

 - Zlatan Ibrahimovic សញ្ជាតិ ស៊ុយអែត បច្ចុប្បន្នលេងឲ្យក្លឹប Paris Saint-Germain, បារាំង

 - Andres Iniesta សញ្ជាតិ អេស្ប៉ាញ បច្ចុប្បន្នលេងឲ្យក្លឹប FC Barcelona, អេស្ប៉ាញ

 - Toni Kroos សញ្ជាតិ អាល្លឺម៉ង់ បច្ចុប្បន្នលេងឲ្យក្លឹប Real Madrid, អេស្ប៉ាញ

 - Robert Lewandowski សញ្ជាតិ ប៉ូឡូញ បច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich, អាល្លឺម៉ង់

 - Javier Mascherano សញ្ជាតិ អាហ្សង់ទីន បច្ចុប្បន្នលេងឲ្យក្លឹប FC Barcelona, អេស្ប៉ាញ

 - Lionel Messi សញ្ជាតិ អាហ្សង់ទីន បច្ចុប្បន្នលេងឲ្យក្លឹប FC Barcelona, អេស្ប៉ាញ

 - Thomas Muller សញ្ជាតិ អាល្លឺម៉ង់ បច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich, អាល្លឺម៉ង់

 - Manuel Neuer សញ្ជាតិ អាល្លឺម៉ង់ បច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich, អាល្លឺម៉ង់

 - Neymar សញ្ជាតិ ប្រេស៊ីល បច្ចុប្បន្នលេងឲ្យក្លឹប FC Barcelona, អេស្ប៉ាញ

 - Paul Pogba សញ្ជាតិ បារាំង បច្ចុប្បន្នលេងឲ្យក្លឹប Juventus, អ៊ីតាលី

 - Ivan Rakitic សញ្ជាតិ ក្រូអាត បច្ចុប្បន្នលេងឲ្យក្លឹប FC Barcelona, អេស្ប៉ាញ

 - Arjen Robben សញ្ជាតិ ហូឡង់ បច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich, អាល្លឺម៉ង់

 - James Rodriguez សញ្ជាតិ កូឡុំប៊ី បច្ចុប្បន្នលេងឲ្យក្លឹប Real Madrid, អេស្ប៉ាញ

 - Alexis Sanchez សញ្ជាតិ ឈីលី បច្ចុប្បន្នលេងឲ្យក្លឹប Arsenal, អង់គ្លេស

 - Luis Suarez សញ្ជាតិ អ៊ុយរូហ្គាយ បច្ចុប្បន្នលេងឲ្យក្លឹប FC Barcelona, អេស្ប៉ាញ

 - Yaya Toure សញ្ជាតិ កូតឌឺវ័រ បច្ចុប្បន្នលេងឲ្យក្លឹប Manchester City, អង់គ្លេស

 - Arturo Vidal សញ្ជាតិ ឈីលី បច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich, អាល្លឺម៉ង់


កីឡាករដ៏ល្អ២រូប របស់ក្រុមមេឃខៀវ Manchester City ក៏ជាប់ឈ្មោះក្នុង បញ្ជីបេក្ខភាពនេះដែរ

បន្ថែមពីនេះទៀត ក៏នៅមានការបញ្ចេញ នូវបញ្ជីឈ្មោះនៃ បេក្ខភាពគ្រូបង្វឹកល្អបំផុត ប្រចាំឆ្នាំរបស់ Fifa ផងដែរ ដោយក្នុងនោះមានដូចជា Massimiliano Allegri (Juventus), Carlo Ancelotti, Laurent Blanc (PSG), Unai Emery (Sevilla), Pep Guardiola (Bayern Munich), Luis Enrique (FC Barcelona), Jose Mourinho (Chelsea), Jorge Sampaoli (ជម្រើសជាតិ ឈីលី), Diego Simeone (Atletico Madrid) និង Arsene Wenger (Arsenal)។

ទាំងនេះគឺជា បញ្ជីឈ្មោះនៃកីឡាករ និងគ្រូបង្វឹកដែលត្រូវ ប្រឹងប្រែងដើម្បី ដណ្តើមយកពានរង្វាន់ កីឡាករ និងគ្រូបង្វឹកល្អបំផុត ប្រចាំឆ្នាំរបស់ Fifa ហើយយើងនឹងរង់ចាំ មើលថាតើអ្នកណា នឹងទទួលបានពានរង្វាន់នេះ៕


កំពូលតារាបាល់ទាត់ ដ៏ល្បី២រូបនេះ ក៏នៅតែមានឈ្មោះ ក្នុងបញ្ជីបេក្ខភាព សម្រាប់ឆ្នាំនេះទៀតដែរ

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]