ក្រុមហ៊ុន Huawei ជាប់ចំណាត់ជាម៉ាកសញ្ញាកំពូលទាំង 100 ក្នុងពិភពលោក
02 ឆ្នាំជាប់គ្នា ឡើងពីចំណាត់ថ្នាក់ទី លេខ 94 ទៅ លេខ 88

ក្រុមហ៊ុន Interbrand ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកម៉ាកសញ្ញានាំមុខគេនៅក្នុង ពិភពលោក បានប្រកាសរបាយការណ៍ ម៉ាកសញ្ញាល្បីៗកម្រិតពិភពលោក និងបានកំណត់ម៉ាក កំពូល​ទាំង 100 ដែលក្នុងនោះ 33.6% ជាម៉ាកសញ្ញារបស់ ក្រុមហ៊ុនបច្ចេកវិទ្យា។

កាលពីឆ្នាំ2014ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ក្នុងតារាងម៉ាកល្បីក្នុងពិភព លោកនេះ ហើយក៏ជាម៉ាកសញ្ញារបស់ ប្រទេសចិនដំបូងគេផងដែរ។ នៅក្នុងឆ្នាំនេះ Huawei បាន​ឡើងពីចំណាត់ ថ្នាក់លេខ លេខ 94 មកត្រឹម លេខ 88 មកក្បែរម៉ាកសញ្ញាល្បីៗពីរគឺ Land Rover និង FedEx។ អរគុណដល់អតិថិជន ដែលស្រលាញ់គាំទ្រ Huawei។ 

Huawei បន្តការរីកចម្រើនគួរឲ្យកត់សម្គាល់​ ក្នុងឆ្នាំ 2015 នេះមានការរីកចម្រើន 15% ដែលមាន ចំនួនទឹកប្រាក់ប្រមាណ 4.952 ពាន់លានដុល្លារអាមេរិក ហើយក្នុងពេលថ្មីៗនេះ Huawei ត្រូវបានជាប់ឈ្មោះ ជាស្មាតហ្វូនលំដាប់ថ្នាក់លេខបីក្នុងពិភពលោក បើតាម របាយការណ៍ ចុះផ្សាយដោយ Counterpoint Research។ ឥឡូវនេះការនាំចេញរបស់ Huawei ច្រើនជាងក្រុមហ៊ុន Microsoft ទៅទៀត គឺមានចំនួន 7% នៃចំណែកទីផ្សារ សរុបទូទាំងពិភពលោក។

ក្រុមហ៊ុនលំដាប់ពិភពលោកនេះទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ គឺដោយសារតែ ស្មាតហ្វូន ជាច្រើនម៉ូដែលរបស់ខ្លួន និងថេប្លេតស៊េរីចុងក្រោយព្រមទាំងបច្ចេកវិទ្យាថ្មីនៃ ឧបករណ៍ Wearable ទាំងពីរស៊េរីផងដែរ។

ទូរស័ព្ទបីក្នុងចំណោមបួនដែលបាននាំចេញក្នុងពេលបច្ចុប្បន្ននេះគឺជាស្មាតហ្វូន ហើយសក្ដានុពល និងកេរ្តិ៍ឈ្មោះរបស់ Huawei បានក្លាយជាជម្រើសដ៏ទាក់ទាញរបស់ អតិថិជន។ Huawei P8 បានក្លាយជាកំពូលស្មាតហ្វូនប្រចាំឆ្នាំនេះរបស់ក្រុមហ៊ុន Huawei។ P8 ត្រូវបានសម្ពោធ នៅទីក្រុងបាងកក​ ដោយមានអ្នកចូល រួមប្រមាណ 500 នាក់ មកពីទី ផ្សារប្រទេស អាស៊ីអាគ្នេយ៍ចំនួន 11 ប្រទេស និងបានធ្វើឲ្យកក្រើក ចំណាប់អារម្មណ៍ សាធារណជននៅក្នុងវិស័យនេះយ៉ាង គគ្រឹកគគ្រែងផងដែរ។ការសម្ពោធនេះបានទាក់ ទាញឲ្យមា​ន ដំណើរការលក់ នៅថ្ងៃដំបូងបានយ៉ាងច្រើននៅក្នុង ប្រទេសមួយចំនួនដូចជា ប្រទេសថៃ មីយ៉ាន់ម៉ា ហុងកុង កម្ពុជា និងឡាវ។

ឧបករណ៍​Wearable របស់ Huawei ពីរប្រភេទក៏បានហក់ចូលនៅក្នុងទីផ្សារផងដែរ នៅក្នុងឆ្នាំនេះ។ TalkBand B2 ឧបករណ៍តាមដាន សកម្មភាពឥតខ្សែ​ (Wireless Activity Tracker) ដែលប្រតិបត្តិការដោយ កាសប្លូធូស ត្រូវបានប្រកាសនៅក្នុង សមាជស្មាតហ្វូន ពិភពលោកកាល ពីខែកុម្ភៈ និងសម្ពោធ ស្របគ្នាជាមួយ P8 ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងខែ ឧសភា។

Huawei Watch ត្រូវបានគេលើកយកមកនិយាយជាលើកដំបូងនៅក្នុង​សមាជស្មាតហ្វូន ពិភពលោក ប៉ុន្តែត្រូវបានសម្ពោធនៅ ក្នុងព្រឹត្តិការណ៍ IFA នៅទីក្រុងប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ក្នុងខែកញ្ញា។ Huawei Watch ទទួលបានការមតិគាំទ្រពីប្រព័ន្ធ ផ្សព្វផ្សាយ យ៉ាងផុសផុលថាជា Smart Watch ដែលការរចនា ទាក់ភ្នែក និងមានលក្ខណៈពិសេស គួរឲ្យ​ចាប់អារម្មណ៍។ ទាំងនេះគឺអ្នកប្រកួតប្រជែងថ្មីមួយ នៅក្នុងទៅផ្សារដែលពោរពេញ ដោយការប្រកួតប្រជែងនេះ។

Huawei ចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់សេដ្ឋកិច្ចដែលមានសក្ដានុពលបំផុត មួយជាទីផ្សារ យុទ្ធសាស្ត្រដ៏សំខាន់មួយ និងជាក្បាលម៉ាស៊ីន សម្រាប់បន្តការរីកចម្រើន ផ្នែក Consumer Business របស់ខ្លួន។

លោក Thomas Lui ដែលជា នាយក Huawei Consumer Business Group ក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ “ជាមួយនឹង ភាពសម្បូរបែបនៃ ការអនុវត្តការងារ និងការសម្ពោធ ផលិតផលថ្មីៗជាច្រើន យើងសង្ឃឹមថាអាជីវកម្ម របស់យើងនឹងបន្តដំណើរ ការបានយ៉ាងល្អពេញមួយឆ្នាំ។ គោលដៅរបស់យើង គឺដើម្បីក្លាយខ្លួនទៅជាម៉ាកសញ្ញា ក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួល បានការស្រលាញ់ គាំទ្រច្រើនបំផុត ពីសំណាក់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈ ការធ្វើឲ្យបាននូវរាល់ការសន្យា របស់ខ្លួនក្នុងនាមជា ក្រុមហ៊ុនអាជីវកម្មលំដាប់ពិភពលោកប្រកប ដោយភាពច្នៃប្រឌិត និងការជឿទុកចិត្ត។”

Huawei ជានិច្ចកាលតែងតែផ្ដល់ជូន​មកនូវផលិតផលស្មាតហ្វូនច្រើនម៉ូដែល ដែលត្រូវ បានបង្កើត ឡើងយ៉ាងល្អប្រណីតដើម្បីបំពេញ តម្រូវការអថិតិជនគោលដៅ ផ្សេងៗគ្នាក្នុងទីផ្សារ អាស៊ីក៏ដូចជាទីផ្សារអន្តរជាតិ។ ជាមួយនឹងផលិតផលថ្មីៗដែល នឹងចេញលក់ក្នុង ពេលអនាគតដ៏ឆាប់នេះ Huawei សម្លឹងទៅមុខជានិច្ចក្នុង ពង្រឹងទីតាំងរបស់ខ្លួននៅក្នុង ទីផ្សារ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]