ការចែករំលែករូបភាពនិងវីដេអូនៅតាមបណ្តាញសង្គមកំពុងមានការពេញនិយម បំផុតពេលបច្ចុប្បន្ន ហេតុដូច្នេះហើយបានជា មនុស្សមួយចំនួនចង់ បាននូវរូបភាព និង វីដេអូតែស្អាតហើយ មានភាពប្លែក ពីគេ។

ជាមួយ Galaxy S6 edge+  និង Galaxy Note5 ដែលមានបំពាក់កាមេរ៉ាទំនើប ជាងគេបំផុតនៅ ក្នុងចំនោមស្មាតហ្វូន នាពេលបច្ចុប្បន្ន លោកអ្នកអាចថត រូបភាពកាន់តែស្អាត នៅគ្រប់ពេលវេលា និង ទីកន្លែង ហើយមានកម្មវិធីដែល អាចកាន់បន្ថយ រំញ័ររបស់រូបភាពទាំងកាមេរ៉ាមុខ និងក្រោយ។ 

បន្ថែមពីនេះទៀត Galaxy S6 edge+ និង Galaxy Note 5 ក៏មានកម្មវិធីល្អៗដែល អាចឲ្យលោក អ្នកបង្កើត វីដេអូនិង កែរូបភាព តាមការចូលចិត្តកាន់តែប្រសើរជាងមុន។


ការផ្គុំវីដេអូ៖ បង្កើតភាពច្នៃប្រឌិតទៅលើរូបភាពរបស់អ្នក
ក្រៅពីការផ្គុំរូបភាពជាច្រើនចូលគ្នាបានក្លាយជាការពេញនិយម ដោយធ្វើឲ្យរូបភាព របស់អ្នកកាន់ តែមានភាពច្នៃប្រឌិត និងគួរឲ្យចង់ ចែករំលែក ហើយពេលនេះអ្នកក៏ អាចធ្វើដូចគ្នា ជាមួយការដាក់ វីដេអូជាច្រើនចូលគ្នាបានផងដែរ តាមរយៈ Video Collage ។

Video Collage មានមុខងារបីយ៉ាង ផ្តល់ការកម្សាន្តប្លែកៗគ្នា ដែលងាយស្រួលប្រើប្រាស់។ Collage អាចឲ្យអ្នកដាក់វីដេអូច្រើនបញ្ចូលគ្នា ហើយទស្សនាក្នុងពេលដំណាលគ្នា។ Series អាចឲ្យអ្នកដាក់ និងមើលវីដេអូជាច្រើនបន្តបន្ទាប់គ្នា។ ចំណែក Slow Motion អាចឲ្យអ្នកថត វីដេអូមួយ ហើយបំបែក វីដេអូនេះជាផ្នែកផ្សេងៗ ហើយលោកអ្នកអាចទស្សនាវីដេអូជាមួយនឹងល្បឿន រូបភាពយឺតឬលឿនតាម តម្រូវការ។ ជម្រើសទាំងនេះ ងាយប្រើប្រាស់ និងលឿនទៀតផង។

ការផ្សាយបន្តផ្ទាល់
Galaxy S6 edge+ និង the Galaxy Note5 ក៏មានភ្ជាប់មកជាមួយនូវកម្មវិធីផ្សាយផ្ទាល់ ដែលអាច ឲ្យអ្នកចែក រំលែកនូវវីដេអូតាមរយៈ YouTube ។ លោកអ្នកអាចចែករំលែក វីដេអូជាមួយមិត្តភ័ក្តិបានលឿន និង ងាយស្រួល។

ជាមួយកម្មវិធីផ្សាយផ្ទាល់លោកអ្នកមិនចាំបាច់ upload វីដេអូ ហើយរង់ចាំទៀតនេាះទេ ។ រូបភាពអាច នឹងត្រូវបានបញ្ជូនទៅឲ្យ មិត្តភ័ក្តិដែលអ្នក បានកំណត់។ អ្នកក៏អាចកំណត់ពេលឲ្យ វីដេអូនេាះបញ្ជូន ទៅមិត្តភ័ក្តិរបស់អ្នក តាមតែលោកអ្នក ចង់បានផងដែរ។ វាជាបច្ចេកវិទ្យាថ្មីមួយ ដែលអាចឲ្យលោកអ្នក ចែករំលែកនូវគំនិត អនុស្សាវរីយ៍ និងភាពសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុនមក។

ថតរូប Selfies កាន់តែស្រស់ស្អាត
ទាំង Galaxy S6 edge+ និង Galaxy Note5 មានកម្មវិធី Beauty face mode ដែលអាចឲ្យ លោកអ្នកថត រូបភាពដែលលោកអ្នកចង់ បានហើយស្អាត។

ដើម្បីកែរូបភាព អ្្នកគ្រាន់តែបើកកាមេរ៉ាខាងមុខ ហើយជ្រើសរើសនូវណាមួយក្នុងចំណោមមុខងារទាំង បួនដែលមាននៅក្នុង menu ដូចជា៖ Skin Tone, Large Eyes, Slim Face និង Shape Correction ។

កម្មវិធីកែរូបភាព
ជាមួយ Galaxy S6 edge+  និង Galaxy Note5 លោកអ្នកអាចកែរូបភាព ជាមួយកម្មវិធី ជាច្រើនដូចជា៖ ផ្គុំរូបភាព កាត់រូបភាព កែសម្រួលពន្លឺ និងមានកម្មវិធីជាច្រើនផ្សេងទៀត ដែលជួយលោកអ្នក ឲ្យមានរូបភាពស្អាតៗ។

គំនូរជីវចល
បន្ថែមពីនេះទៀត នៅមានកម្មវិធីថ្មីមួយហៅថា Animate ដែលអាចឲ្យអ្នកចងរូបភាព ជាច្រើនដែលមាន នៅក្នុងទូរស័ព្ទចូលគ្នា បង្កើតបានជារូបភាពមានចលនា។

គ្រប់ពេលវេលាគ្រប់ទីកន្លែង Galaxy S6 edge+ និង Galaxy Note5 ជួយឲ្យលោកអ្នក ងាយស្រួល ចែករំលែកនូវភាពសប្បាយ រីករាយជួយមនុស្សសំខាន់របស់លោកអ្នក។ ជាមួយនឹងបច្ចេកទេស កាមេរ៉ា ដ៏ល្អឥតខ្ចោះ ព្រមទាំងកម្មវិធីកែរូបភាពដ៏សម្បូរបែប សាមសុងជួយឲ្យ លោកអ្នកចែករំលែក អី្វគ្រប់យ៉ាង តាមតែលោកអ្នកត្រូវការ។

កាលពីខែកញ្ញាកន្លងទៅនេះ Galaxy S6 edge+  និង Galaxy Note5 ត្រូវបានអ្នកប្រើប្រាស់ អ៊ីធឺណែតបោះ ឆ្នោតឲ្យជាទូរស័ព្ទដែលមានការពេញ និយមបំផុតក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀបជាមួយទូរស័ព្ទ របស់ក្រុមហ៊ុន អេផល។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]