យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហទំ​ព័រ​សិល្បៈ​​កូរ៉េ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​២ សីហា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា តារា​ម៉ូដែល​សិច​ស៊ី​​​ ហុង​កុង​​ Jeana Ho Pui Yu បាន​បង្ហាញ​​ឈុត​ក្តៅ​សាច់​ក្នុង​ការ​ថត​ខ្សែ​ភាព​​យន្ត​ថ្មី​​ ដែល​មាន​ចំណង​ជើង​ថា “Due West Our Sex Journey” ប្រែ​ជា​ភាសា​ខ្មែរ​ថា ដល់​ពេល​ធ្វើ​ដំណើរ​​ការ​រួម​​ភេទ​​របស់​យើង​​ឆ្ពោះ​​ទៅ​ទិស​ខាង​លិច ។


នៅ​ក្នុង​ឈុត​ក្តៅ​សាច់​នេះ លោក Cheung Kin Sing តួស​ម្តែង​ប្រុស​​​បាន​យក​ដៃ​ស្ទាប​សុដន់​របស់​ នាង Jeana​ ​Ho នៅ​ចំពោះ​មុខ​គូ​ដណ្តឹង​​ គឺ​លោក​ Parkman Cheung ដែល​កំពុង​​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក​ ។

តារា​ម៉ូដែល​​សិច​ស៊ី​​រូប​នេះ​បាន​និយាយ​​ថា ឈុត​​ក្តៅ​សាច់​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​បែក​ញើស​​ជោក​ទម្រាំ​ថត​ចប់ ។ នៅ​​ចំពោះ​មុខ​​កាមេ​រ៉ា​ នាង​មិន​ត្រឹម​តែចិត្ត​ល្អ​​​ហ៊ាន​​​ដោះ​ខោ​អាវ​ប៉ុណ្ណោះ​ទេ តែ​នាង​ហ៊ានទាំង​​ថត​ឈុត​​ស្និទ្ធ​ស្នាល​​ជា​ច្រើន​​​ទៀត​ជា​មួយ​លោក​ Cheung Kin Sing ​សូម្បី​​​តែ​តួ​ប្រុស​ចាប់​សុដន់​របស់​​នាង ក៏​នាង​គ្មាន​​ប្រតិ​កម្ម​អ្វី​ដែរ​ ដោយ​សារ​តែ​នេះ គឺ​ជា​ជំនាញ​របស់​នាង​ ។

នៅ​ក្នុង​ឈុត​​ក្តៅ​សាច់​តួ​ប្រុស​ចាប់​សុដន់​​នេះ​ នា​​ង​បាន​និយាយ​ថា ខ្ញុំ​ទើប​​តែ​ភ្ជាប់​ពាក្យ​ហើយ​​។ ការ​និយាយ​​បែប​នេះ​បាន​ធ្វើ​ឱ្យ​លោក​ Cheung Kin Sing ដែល​​កំពុង​តែ​​ស្លុង​​អារម្មណ៍​​ដល់​ស្រឡាំង​កាំង ។​ ក្រោយ​ពី​​ថត​​​នាង​ក៏​ប្រញាប់​​ប្រញាល​ឡើង​រថយន្ត​ទៅ​ជា​មួយ​មិត្ត​ប្រុស​របស់​នាង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

​បញ្ចូល​អត្ថបទ ៖ ស្រីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]