ប្រិយមិត្តនឹងភ្ញាក់ផ្អើល​ នៅពេលដែលបានលឺពត៌មាននេះ ប៉ុន្តែ វាគឹជារឿងពិត ដែលគូរស្នហ៍មួយគូរនេះបាន សំរេចចិត្តរៀបការម្តងទៀត បន្ទាប់ពីការបែកបាក់គ្នាអស់រយៈពេលជិត ៥០ឆ្នាំ។

និយាយអំពីប្រវត្តិរបស់ពួកគាត់ បានរៀបការជាមួយគ្នា តាំងពីគាត់ស្ថិតនៅក្នុងរ័យជំទង់ម៉្លេះ។ ពួកគាត់មានកូនចំនួន ៤នាក់ ហើយពួកគាត់សំរេចចិត្តលែងលះគ្នា ក្នុងកំឡុងឆ្នាំ ១៩៦៤ ប៉ុន្តែ រឿងលែងលះនេះ មិនមាននរណាដឹងឡើយ គឺដឹងតែគាត់ពីរនាក់តែប៉ុណ្ណោះ។ បន្ទាប់ពីលែងលះគ្នាហើយ ខាងស្វាមី ដែលមានឈ្មោះថា Rola​nd Davis បានរៀបការប្រពន្ធទី២ ហើយ រស់នៅជាមួយគ្នា រហូតដល់ប្រពន្ធទី២ របស់គាត់ស្លាប់ ទើបគាត់មកសុំជានា ជាមួយប្រពន្ធដើមរបស់គាត់វិញ។

កូនៗរបស់ពួកគាត់ភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលដែល ពួកគាត់បានប្រាប់ពួកគេថា ពួកគាត់សំរេចចិត្តរៀបការម្ដងទៀត ពីព្រោះ ពួកគេមិនដឹងថាពួកគាត់លែងលះតាំងពីពេលណាផងនោះ។ 

កែសម្រួលដោយ លីនកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]