ភ្នំពេញ៖ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៥ នៅវេលាម៉ោង ៥ល្ងាច នៅហាង G-Shock បានអបអរសាទរការ បើក សម្ពោធហាងរបស់ខ្លួន ដោយមានការដាក់តាំងបង្ហាញនាឡិកាម៉ាក G-Shock រចនាបថក្បាច់ខ្មែរថ្មីទាំង៣ ដ៏ស្រស់ស្អាត សម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នៅក្រុមហ៊ុន G-FACTORY CASIO សាខា កោះពេជ្រ ។ នាឡិកាមានរចនាបថ ផ្សេងៗគ្នាដូចខាងក្រោម៖

រចនាបថទី១៖ មានលក្ខណៈក្បាច់ខ្មែរ ដែលមានការច្នៃម៉ូដពិសេសពីក្រុមហ៊ុន CASIO សម្រាប់ប្រទេសកម្ពុជា ដែលមានរំលេចនូវក្បាច់រចនាបែបបុរាណ តែទាន់សម័យទៅតាមបច្ចុប្បន្នកាល ធ្វើឲ្យម៉ូដនាឡិកា ពោរពេញដោយលក្ខណៈពិសេស និងគួរឲ្យទាក់ទាញ ជាពិសេសពីក្រុមហ៊ុន CASIO សម្រាប់ប្រទេសកម្ពុជាដែរ ។

រចនាបថទី២៖ នាឡិកាមានការច្នៃម៉ូដបែបតន្ត្រី ដែលមានពណ៌ស ច្នៃរំលេចទៅដោយ អក្សរភ្លេង ឬ ណោតភ្លេង ចំរុះពណ៌ ធ្វើឲ្យម៉ូដនាឡិកានេះ មានភាពទាក់ទាញបែបយុវវ័យ គួរឲ្យស្រលាញ់ពេញចិត្ត ជាពិសេសសម្រាប់អ្នក ដែលនិយមចូលចិត្តវិស័យចម្រៀង ។

រចនាបថទី៣៖ មានការរចនាបថពិសេស តំណាងឲ្យប្រទេសកម្ពុជា ដែលប្លែកពីនាឡិកាផ្សេងៗ ពីព្រោះនាឡិកា នេះ បានច្នៃរំលេចទៅដោយទង់ជាតិកម្ពុជា ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ជាពិសេសបង្ហាញពីភាពរឹងមាំ របស់សុភាពបុរសទៀតផង ។

លើសពីនេះទៅទៀត យើងក៏ឃើញមានវត្តមាន កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ព្រមទាំងអ្នកគាំទ្រ និងអ្នកសារព័ត៌មានជាច្រើន បានមកទស្សនានៅហាង G-FACTORY CASIO សាខា កោះពេជ្រ ផងដែរ។ នៅពេលនោះ ក្រុមហ៊ុន LDI Enterprise បានប្រគល់នាឡិកាម៉ាក G-Shock តាមរចនាបថទី១ ដល់ លោក ឆន សុវណ្ណារាជ និង នាឡិកាម៉ាក Baby-G តាមរចនាបថទី២ ដល់កញ្ញា ឱក សុគន្ធកញ្ញា ជាកាដូក្នុងការចូលរួមអបអរសាទរដល់កម្មវិធី សម្ពោធហាង G-FACTORY CASIO សាខាកោះពេជ្រ ។

ជាពិសេសរាល់ការជាវនាឡិកាម៉ាក G-Shock និង Baby-G ទាំងអស់នៅសាខាកោះពេជ្រ លោកអ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃពិសេស ២៥ % ។ ​អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ លោកអ្នកនឹងអាចទទួលបានសំបុត្រមួយសន្លឹក បន្ទាប់ពីទិញនាឡិកា G-SHOCK និង BABY-G មួយភ្លាម ដើម្បីចូលរួមនូវកម្មវិធីធំប្រចាំឆ្នាំរបស់នាឡិកា G-SHOCK ដែលមានឈ្មោះថា SHOCK THE WORLD ប្រព្រឹត្តទៅនៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ ​នៅមជ្ឈមណ្ឌលកំសាន្ត EPIC ៕


កែសម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា