ពេលធ្វើដំណើរម្តងៗ វាជាការចាំបាច់បំផុត​ ក្នុងការការពារខ្លួនអ្នកពីការប៉ះពាល់ទាំងឡាយ ដូចជា ពេលជិះម៉ូតូ យើងត្រូវពាក់ មួកសុវត្ថិភាព ហើយនៅពេល បើកបររថយន្ត ដាច់ខាតត្រូវពាក់ខ្សែក្រវ៉ាត់ ដើម្បីបញ្ចៀសនូវរាល់គ្រោះថ្នាក់​ ដែលកើតឡើងជាយ ថាហេតុ។

យ៉ាងណាមិញ ពេលបើកបរ កែវភ្នែករបស់លោកអ្នក ក៏ត្រូវតែមានការការពារឲ្យ បានល្អខ្ជាប់ខ្ជួន ផងដែរ ពីការរងនូវឥទ្ធិពល ពីពន្លឺព្រះអាទិត្យ ខ្យល់ និងការប៉ះទង្គិចផ្សេងៗទៀត។ ហេតុដូចនេះ ខ្មែរឡូតសូមបង្វែរអារម្មណ៍ របស់ប្រិយមិត្ត មកទទួលជ្រាបពី វ៉ែនតាការពារពន្លឺថ្ងៃ ដ៏ល្អបំផុត ទាំង១០ សម្រាប់ការបើកបរ របស់លោកអ្នក ដូចខាងក្រោម៖

១. AMERICAN OPTICAL ORIGINAL PILOT SUNGLASSES
វ៉ែនតាប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជី តាំងពីចុងទស្សវត្ស ឆ្នាំ៦០ មកម៉្លេះ ហើយអ្វីដែលពិសេសនោះ គឺថា វ៉ែនតាប្រភេទនេះ ត្រូវបានលោក Neil Armstrong ពាក់ជាប់នឹងភ្នែកផងដែរ ក្នុងដំណើរបេសកម្ម ចុះចតនៅ លើឋានព្រះច័ន្ទ ។ ដូច្នេះ ចាប់យកនូវ ប្រវត្តិសាស្រ្តមួយនេះ ហើយទទួលយកនូវភាពល្អឥតខ្ចោះ របស់វ៉ែនតាដ៏ភ្លឺរលោងនេះ ក្នុងតម្លៃត្រឹមតែ ៤៩ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) សម្រាប់ការបើកបរ ដ៏សប្បាយរីរាយរបស់លោកអ្នក ។

២. CARRERA FLAT-TOP SUNGLASSES
ចាប់តាំងពីទស្សវត្សឆ្នាំ៥០ ក្រុមហ៊ុនវ៉ែនតា Carrera នេះ បានផលិតវ៉ែនតាដ៏មានគុណភាព ខ្ពស់ជាច្រើន និងប្រភេទវ៉ែនតា សម្រាប់កីឡាករអត្តពលិក (ក្រុមហ៊ុនបាន ដាក់ឈ្មោះតាម ការប្រណាំង the Carrera Panamericana ដែលជាការប្រណាំង គ្រោះថ្នាក់ជាងគេបំផុត នៅពេលនោះ) ។ ដូចនេះ ប្រសិនបើលោកអ្នកត្រូវការ វ៉ែនតាម៉ាកល្អ មានរូបរាង ស្រស់ស្អាត ជាមួយនឹងស៊ុម ពណ៌ត្នោត ស្រាល កញ្ចក់ពណ៌ត្នោត និងដងពណ៌មាស វ៉ែនតាប្រភេទនេះ គឺសាកសមនឹងលោក អ្នកបំផុត ក្នុងតម្លៃ ៧៦ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

៣. OAKLEY PLAINTIFF SQUARED SUNGLASSES
ក្នុងខណៈពេលដែល ម៉ាកវ៉ែនតាការពារពន្លឺថ្ងៃជាច្រើន ត្រូវបានគេស្គាល់ជាមួយនឹង ការច្នៃម៉ូត ឡូយឆាយទាន់សម័យ  ក្រុមហ៊ុនវ៉ែនតាម៉ាក OAKLEY បានបង្កើនកិត្តិសព្ទ របស់ខ្លួន ក្នុងការផលិតចេញនូវវ៉ែនតា ដែលនិយមប្រើប្រាស់ដោយមនុស្ស ដែលស្ថិតក្នុងចលនា ដូចជាបើកបរ ជិះស្គី ជីស្គីលើទឹកកក ស្គីលើទឹក និងសកម្មភាពផ្សេងៗទៀត ។ ប្រភេទវ៉ែនតាដ៏ល្អមួយនេះ អាចធ្វើការប្រគល់ជូនដល់អតិថិជនបាន ក្នុងតម្លៃ ១០៩ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

៤. RAY-BAN HIGHSTREET AVIATOR SUNGLASSESជ្រើសរើសយកវ៉ែនតាប្រភេទនេះមកប្រើ លោកអ្នកប្រាកដជា ទទួលបាននូវស្ទាយ បែបបុរាណ និងធ្វើឲ្យអ្នកកាន់តែមាន ទំនុកចិត្ត ជាមួយនឹង កញ្ចក់ភ្លឺច្បាស់ នៅពេលដែលលោកអ្នក ធ្វើដំណើរនៅលើ ដងវិថី ។ គួរបញ្ជាក់ថា លោកអ្នករក វ៉ែនតានេះបាន ក្នុងតម្លៃ ១២៩ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

៥. WARBY PARKER HALFORD SUNGLASSES
លោកអ្នកប្រហែលជាគិតថា វ៉ែនតាម៉ាក WARBY PARKER នេះ អាចពាក់បាន តែនៅក្នុងការិយាល័យតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ វ៉ែនតានេះ គឺជាប្រភេទវ៉ែនតា ដែលល្អឥតខ្ចោះ ដើម្បីពាក់ក្នុងការ ធ្វើដំណើរជិតឆ្ងាយ របស់លោកអ្នក។ ស៊ុមរង្វង់ជុំវិញរបស់វា ផលិតចេញពីសារធាតុ ទីតានីញ៉ូម ស្រាលនិងរឹងបំផុត ហើយកញ្ចក់របស់វា ធ្វើឡើងពីសារធាតុ ប៉ូលីកាបូណា ដែលជាសារធាតុធន់បំផុត ។ វ៉ែនតាដ៏ល្អប្រណិតមួយនេះ លក់ក្នុងតម្លៃ ១៤៥ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

៦. SMITH OPTICS ROCKFORD SUNGLASSES
វ៉ែនតាប្រភេទនេះ មានមូលដ្ឋាននៅក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិក តាំងពីកំឡុងឆ្នាំ១៩៦០ មកម៉េះ ។ ពិតណាស់ វ៉ែនតាម៉ាក Smith Optics នេះ ជាប្រភេទវ៉ែនតា ដែលមានគុណភាពខ្ពស់ សម្រាប់មនុស្ស ដែលសកម្មខ្លាំង ។ វាមានកញ្ចក់កោងស្អាត រលោង និងមានប្រដាប់ទ្រច្រមុះ ដែលអាចផ្លាស់ប្តូរបាន តាមតម្រូវការរបស់ អ្នកប្រើប្រាស់ ។ តម្លៃរបស់វាគឺ ១៧៩ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

៧. PERSOL FOLDING SUNGLASSES
Persol គឺជាម៉ាកដ៏ល្អប្រណិតមួយរបស់អ៊ីតាលី ដែលផលិតវ៉ែនតាដ៏មានគុណភាព ចាប់តាំងពីឆ្នាំ ១៩១៧ នៅពេលដែលវាជួយ សម្រួលដល់ ការធ្វើដំណើររបស់ អ្នកបើកយន្តហោះ និងបើកបររថយន្តកីឡា ។ វាជាវ៉ែនតាដែលអាចបត់បាន និងមានដងស្រាល រួមទាំងកញ្ចក់ភ្លឺថ្លា មានច្រើនពណ៌ សម្រាប់ជ្រើសរើស ងាយស្រូលបំផុតសម្រាប់ការធ្វើដំណើរជុំវិញទីក្រុង ។ វាមានតម្លៃ ១៩០ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

៨. AUTODROMO STELVIO SUNGLASSES
គ្មានកន្លែងណា ដែលប្រសើរជាង AUTODROMO នោះទេ ក្នុងការទិញវ៉ែនតាការពារ ពន្លឺថ្ងៃ សម្រាប់ការបើកបរ ពីព្រោះ វាមានជំនាញ ក្នុងការបង្កើត ផលិតផល និងរបស់របរផ្សេងទៀត ដែលឆ្លុះបញ្ចាំងពី របៀបរស់នៅនៃអ្នកបើកបរយានយន្ត លើពិភពលោក ។ វាត្រូវបានដាក់ឈ្មោះតាម ផ្លូវ Stelvio Pass ដែលជាផ្លូវមួយ ក្នុងចំណោមផ្លូវសម្រាប់បើកបរ ដ៏អស្ចារ្យជាងគេ​ នៅអ៊ឺរ៉ុប ហើយវាត្រូវបានផលិតក្នងប្រទេសជប៉ុន ចេញពីសារធាតុអាស៊ីថេតពណ៌បៃតង មានកញ្ចក់ការពារកាំរស្មី UV​ ដែលធ្វើលោកអ្នកចង់បើកបរ រថយន្តទំនើបៗ ជុំវិញអ៊ឺរ៉ុប ។ តម្លៃរបស់វាគឺ ៣២៥ដុល្លារ ។

៩. TOM FORD MARLON SQUARE SUNGLASSES
វ៉ែនតា TOM FORD  របស់អ៊ីតាលីនេះ មានកញ្ចក់លាយដោយពណ៌ត្នោត ដែលធ្វើឲ្យវាមើលទៅ ហាក់ដូចជាបុរាណបន្តិច ប៉ុន្តែវាមានលក្ខណៈទោល ជាមួយនឹងរង្វង់ស៊ុមភ្លឺចែងចាំង របារពណ៌ត្នោត ដូចសត្វអណ្តើក រួមនិងកញ្ចក់ពណ៌ ត្នោតរលោង ។ ចំណែកឯតម្លៃរបស់វាគឺ ៣៧០ដុល្លារ (នេះជាតម្លៃដែលមានលក់ ក្នុងអាមេរិក) ។

១០. GARRETT LEIGHT WILSON M SUNGLASSES
លោកអ្នកប្រហែលជាត្រូវចំណាយថវិការច្រើនបន្តិច ក្នុងការទិញវ៉ែនតាម៉ាក GARRETT  LEIGHT នេះ ប៉ុន្តែលោកអ្នកនឹងមិន សោកស្តាយចំពោះ ការចំណាយនោះទេ ពីព្រោះវ៉ែនតាប្រភេទនេះ មានស៊ុមផលិតចេញ ពីដែកថែប រឹងស្វិត គ្មានស្នាមនោះឡើយ ។ កញ្ចក់របស់វា មានផ្ទៃពណ៌ស្វាយលាយខៀវ ហើយលោកអ្នកនឹងមាន ភាពលេចធ្លោ ជាក់ជាពុំខានឡើយ ជាមួយនឹងវ៉ែនតា ដ៏ប្រណិតមួយនេះ ហើយវាមានតម្លៃ ៣៩៥ ដុល្លារ (នេះជាតម្លៃ ដែលមានលក់ ក្នុងអាមេរិក) ៕

ប្រភព៖ Hiconsumption

ដោយៈ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]