បាត់ដំបងៈ កម្លាំងអាវុធហត្ថក្រុង បាត់ដំបង ធ្វើការឃាត់ខ្លួន ចោរលូកហោប៉ៅ តាមផ្សារ៤ នាក់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅចំណុច ផ្សារបឹង ឈូក ក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់មាន៖ទី១ឈ្មោះ គង់ អូន ភេទស្រី អាយុ៥១ឆ្នាំ មានទីលំ នៅ ភូមិខ្វាវឃុំចំបីុស្រុកអង្គរជ័យខេត្តកំពត ទី២ឈ្មោះនី កែវ ភេទស្រី អាយុ៣៥ឆ្នាំ មានទី លំនៅផ្ទះជួលម្តុំផ្សារដើមគររាជធានីភ្នំពេញ ទី៣ឈ្មោះជាតិ លី ភេទ ស្រីអាយុ១០ ឆ្នាំ មាន ទីលំនៅភូមិដីក្រហម ឃុំត្រពាំងលើកស្រុកបាទីខេត្តតាកែវ ទី៤ ឈ្មោះឃុន លាប ភេទប្រុស អាយុ១០ឆ្នាំ ភូមិដីក្រហមឃុំត្រពាំងលើក ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះ ឈ្មោះវ៉ាត កញ្ចនា ភេទស្រី អាយុ២៥ឆ្នាំមានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការ សំរោងក្រុងបាត់ដំបង។

លោកសំ វីឡុង បានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់បានដើរធ្វើសកម្មភាព ដើរលូកហោប៉ៅនិងកាត់ យកខ្សែក.គេកាលពីថ្ងៃទី១ និងទី២ ខែសីហា  នៅម្តុំផ្សារបឹង ឈូក ស្ថិតក្នុងភូមិព្រែកមាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ ទៅលើជនរងគ្រោះចំនួន ២នាក់ និង បានលូកយកកាបូប ដែលមានលុយចំនួន ៤០ម៉ឺនរៀលរួច ទម្លាក់កាបូប ចោលយកលុយចែកគ្នាអស់ រួចបានធ្វើសកម្មភាពកាត់ខ្សែក.មាស់១ខ្សែ មានទម្ងន់១ ជី៣ហ៊ុន៧លី ពីក្មេង ខណៈដែលម្តាយកំពុងព និងដៃ។ ក្រោយពីបានធ្វើសកម្មភាព ហើយជនរងគ្រោះ បានមក ដាក់ពាក្យបណ្តឹងនៅទីបញ្ជាការ អាវុធហត្ថក្រុងឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបាន ទទួលបានពាក្យបណ្តឹងហើយកម្លាំងអាវុធហត្ថបានចុះស្រាវ ជ្រាវឈាន ដល់ធ្វើការ ឃាត់ខ្លួន បានជនសង្ស័យចំនួន៤នាក់ នាំយកមកសាកសួរដោយរឹបអូស បានខ្សែក.១ខ្សែ លុយចំនួន ៥៦.៧០០រៀល ទូរស័ព្ទដៃ១គ្រឿងនិង កន្រ្តៃកាត់មាស១។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបាននាំគ្នាមកខេត្តបាត់ដំបងបាន២ថ្ងៃ ដើម្បី ធ្វើសកម្មភាពឆក់ និងលួចកាបូបលុយ និងកាត់យកខ្សែក.គេ តាមផ្សារ ពិតប្រាកដមែន ដោយ ពួកគេបានលួចកាបូបលុយបានចំនួន៤០មឺនរៀលនិងបានខ្សែក.១ខ្សែ ហើយក៏ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

លោកឧត្តមសេនីយ៌ត្រី ប៉ោ វណ្ណៈ មេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាក់ថា យោងតាមបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានបញ្ជាឲ្យកម្លាំង ជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ២នាក់ និងវត្ថុតាងទៅតុលាការ ខេត្តនៅរសៀលថ្ងៃទី២ ខែសីហា ដើម្បីចាត់ការ តាមច្បាប់។ ចំណែកជនសង្ស័យ ២នាក់ ទៀត ជាអនីតិជនត្រូវបានអប់រំដោះលែង និងឲ្យធ្វកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាព លួននេះបន្តទៀត ហើយឲ្យទៅ ផ្ទះវិញដើម្បីរៀនសូត្រ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]