ភាពភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែបុរសចំណាស់ ដែលមានអាយុ៦៦ឆ្នាំ បានចាប់រំលោភក្មេងស្រី ដែលមានអាយុក្រោម ១៨ឆ្នាំ។

យោងទៅតាមប៉ូលីសរបស់ប្រទេស ប៉េរូបាននិយាយថា បុរសដែលមានឈ្មោះថា Peters បានធ្វើការចាប់រំលោភក្មេងស្រី ៣ដងនៅក្នុង ផ្ទះរបស់គាត់ ដែលជនរងគ្រោះនោះមាន អាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីបុរសនេះ បានធ្វើការចាប់រំលោភនាងហើយ គាត់តែងតែប្រាប់ក្មេងស្រីនោះថា កុំឲ្យប្រាប់នរណាម្នាក់។ ប៉ូលីសបានបន្ដថា ប៉ូលីសបានចាប់បុរសនេះ នៅពេលដែលគាត់បម្រុងនឹង ធ្វើការរំលោភនាងម្ដងទៀតជាលើកទី៤ ដែលពេលនោះគាត់កំពុងតែដោះអាវរបស់នាង។ សម្រាប់ពេលបច្ចុប្បន្នគេ កំពុងតែបញ្ចូន បុុរសនេះទៅមន្ទីរឃុំឃាំង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]