រាជធានីភ្នំពេញ ៖ ជន​​ខិល​ខូច​​ម្នាក់​​ដែល​តែង​តែ​​បន្លំ​ខ្លួន​ធ្វើ​ជា​​ភ្ញៀវ​​​ចូល​ហូប​ការ​​ និង​តែង​តែ​​បន្លំ​យក​ម៉ូតូ​ភ្ញៀវ​បាន​សម្រេច​ជា​ញឹក​ញាប់​ ហើយ​​គេច​ខ្លួន​រួច​រហូត​នោះ​ពេល​នេះ​​យីអ៊ុន​​ដាក់​ត្រូវអស់​លក្ខណ៍​​ ខណៈ​កំពុង​ធ្វើ​​សកម្ម​ភាព​បន្លំ​យក​ម៉ូតូ​​ភ្ញៀវ​ចេញពី​កន្លែង​​មង្គល​ការ​​មួយ​កន្លែង​ក៏​ត្រូវ​នគរ​បាល​ការ​ពារ​នៅ​ទី​នោះ​ចាប់​ខ្លួន​បាន​​តែ​​​ម្តង ។

ហេតុការណ៍​​នោះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ កុម្ភៈ ២០១២ ​នៅ​កន្លែង​​ផ្ញើ​​ម៉ូតូ​ពិធី​មង្គល​ការ​មួយ​ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍សែនជ័យ ។ ភ្ញៀវ​ត្បាញ​អាយ​ដែល​ចូល​ទៅ​​​ហូប​ការ​​គេ​ ដោយ​គ្មាន​អ្នក​​អញ្ជើញ​ហើយ​​​ប៉ង​លួច​ម៉ូតូ​នោះ​ឈ្មោះ​​សួង វុទ្ធី ​ ភេទ​ប្រុស អាយុ​២៦ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិត្រពាំង​ថ្លឹង ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​នេះ​បាន​ជិះ​ម៉ូតូ​​រប​ស់​ខ្លួន​១​គ្រឿង​ម៉ាក​សាន់ យ៉ាន់ ពណ៌​ក្រហម ​អត់​ស្លាក​លេខ ដ៏​កញ្ចាស់​​​យកទៅ​​ដាក់​នៅ​កន្លែង​​ផ្ញើ​ក្នុង​ពិធី​ លុះ​ពេល​ចេញ​ពី​តុ​ហូប​ បែរ​ជា​ទៅ​បន្លំ​យក​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុង​ដា C125 ស៊េរី​​២០១១ ​ពណ៌​ខ្មៅ ជា​កម្ម​សិទ្ធិ​របស់​បុរស​ឈ្មោះ​​ជិន សុខុម អាយុ​​៥០ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​​​ល្វា សង្កាត់​​កាកាប ខណ្ឌពោធិ៍សែនជ័យ តែត្រូវ​​​នគរ​បាល​​ឃើញ​ទាន់​​ក៏​​ចាប់​ខ្លួន​តែម្តង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]