រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​​លឿន​ជាន់​​ហ្វ្រាំង​មិន​ទាន់​ក៏​ទៅ​បុក​ម៉ូតូ​​អាយ​ខន ចំ​ពាក់​កណ្តាល​តួ​ម៉ូតូ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​អ្នក​បើក​​​ម៉ូតូ​ដួល​រលាត់​ដៃ​ជើង កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​​ថ្ងៃទី​១ សីហា ២០១២ នៅ​ត្រង់​​ចំណុច​ផ្លូវ​បែក​ជា​៤​ តាមផ្លូវ​​លេខ​២៧៤​កែង​ផ្លូវ​១០៥ ​ក្នុង​សង្កាត់​​បឹង​ព្រលិត ខណ្ឌ​៧​មករា  ។

​ប្រភព​ព័ត៌​មាន​​ឱ្យ​​ដឹង​ថា ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​​បើក​ដោយ​បុរស​ម្នាក់​​តាម​បណ្តោយ​ផ្លូវ​២៧៤ ​​ពី​លិច​ទៅ​​កើត​ ។ លុះ​​មក​ដល់​ត្រង់​ចំណុច​​ផ្លូវ​បែក​ជា​៤ ក៏​វាក់​ជា​មួយ​ម៉ូតូ​អាយ​ខន បើ​ក​ដោយ​បុរស​​ម្នាក់​ដែរ​ តាម​​បណ្តោយ​ផ្លូវ​​លេខ​១០៤ ​ពី​ត្បូង​ទៅ​ជើង​​បុក​ពេញ​​ទំហឹង ​បណ្តាល​ឱ្យ​​អ្នក​បើក​​ម៉ូតូ​​រង​របួស​បន្តិច​បន្តួច​ ចំណែក​​ម៉ូតូ​​រង​ការ​ខូចខាត​​​​រថយន្ត​​ក្រពឹត​ផ្នែក​ខាង​មុខ ។​

ក្រោយ​​ពេល​កើត​ហេតុ​​ដោយ​ភាគី​​ទាំង​២​ដណ្តើម​​យក​ត្រូវ​រៀងៗ​​ខ្លួន​ប៉ូលិស​​ចរាចរ​បាន​​យក​​ម៉ូតូ​​ និង​រថយន្ត​ទៅរក្សាទុក​​នៅ​អធិ​ការ​ដ្ឋាន​​ខណ្ឌ​៧មករា ​រង់​ចាំ​ការ​​ដោះ​ស្រាយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]