រាជធានីភ្នំពេញ ៖ រថយន្ត​រ៉េហ្វ័រ​ ពណ៌​ទឹក​សមុទ្រ បើក​ដោយ​បុរស​ម្នាក់​ក្នុង​ស​ភាព​ស្រវឹង​រេ​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូ បណ្តាល​ឱ្យ​​ម៉ូតូ​រ៉ឺម៉ក​​ស្រុញ​តែ​មិន​មាន​នរណា​ម្នាក់​​រង​របួស​ទេ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង កាល​ពី​​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២ សីហា តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ​ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧មករា ។

​រ៉ឺម៉ក​​​ម៉ូតូ​​មាន​ដឹក​ភ្ញៀវ​៣​នាក់​​ជា​បុរស បន្ទាប់​ពី​បុក​គ្នា​ហើយ​​ភ្ញៀវ​ទាំង​​បី​នាក់​​នោះ​បាន​នាំ​គ្នា​​ជិះ​ម៉ូតូ​ឌុប​​ចេញ​​ទៅ​បាត់​អស់​នៅ​សល់​តែ​ម្ចាស់​រ៉ឺម៉ក​​ និង​អ្នក​​បើក​រថយន្តបង្ក​ធ្វើ​ការ​ដោះ​ស្រាយ​​គ្នា​នៅ​​កន្លែង​កើត​ហេតុ​ ។

​ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​ពីរ​បាន​​ចរចា​​គ្នា​នៅ​​កន្លែង​​ ដោយ​ម្ចាស់​រ៉ឺម៉ក​​ម៉ូតូទាម​ទារ​​សំណង​៣០០​ដុល្លារ​សម្រាប់​​ជួស​ជុល​​ម៉ូតូ​​ តែ​ម្ចាស់​រថយន្ត​​មិន​ព្រម​សង​តម្រូវ​ឱ្យ​​សមត្ថ​កិច្ច​​ចុះ​​វាស់​វែង​​យក​រថយន្ត​ និង​រ៉ឺម៉ក​​ម៉ូតូ​ទៅ​រក្សា​ទុក​​នៅ​ខណ្ឌ​៧​មករា រង់ចាំ​​ដោះ​ស្រាយ​បន្តទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]