ជាការពិត ម្សៅសូដា (Baking Soda) គឺជា ផលិតផលដ៏ពេញនិយមមួយ ដែលតែងតែមាន នៅក្នុងផ្ទះបាយ របស់មនុស្ស គ្រប់គ្នា។

ម្សៅសូដា គឺជា សូដ្យូមប៊ីការប៊ូណាត  ជាសារធាតុធម្មជាតិមួយ ដែលភាគច្រើនតែងលេច ឡើងជារូបភាព ក្នុងទម្រង់ជាម្សៅម៉ត់ ហើយម្សៅសូដានេះដែរ មិនត្រឹមតែសម្រាប់ចម្អិន ឬក៏សម្រាប់ សម្អាតនោះទេ វាថែមទាំងមាន ប្រយោជន៍យ៉ាង ច្រើនលើសលុប លើសុខភាព និងរូបសម្រស់របស់អ្នក ទៀតផង នេះបើតាមការ ដកស្រង់ចេញពី គេហទំព័របរទេស។

១) សម្រាប់ស្បែក៖ ម្សៅសូដា ជាអ្នកសម្អាតធម្មជាតិមួយ ដែលអាចជួយកច្ចាត់ចេញនូវស្បែក ងាប់ទាំងឡាយ ហើយធ្វើឲ្យមានតុល្យភាពកម្រិត PH លើស្បែកទៀតផង។
វិធីអនុវត្ត៖ លាយម្សៅសូដា ១ ទៅ ២ស្លាបព្រាកាហ្វេ និងចាក់ទឹកបន្តិច រួចកូរឲ្យសព្វ។ បន្ទាប់មក លាបសារធាតុផ្សំ ទាំងនោះនៅ លើផ្ទៃមុខសើម ហើយត្រូវលាបថ្នមៗ រាងជារង្វង់។ ទុកវាចោល ប្រហែល១នាទី និងត្រដុសវាថ្នមៗ។ ចុងក្រោយ ប្រើប្រាស់ទឹក ក្តៅឧណ្ឌៗ ដើម្បីលាងមុខ របស់អ្នក។

២) សម្រាប់បញ្ហាមុន៖ ម្សៅសូដា អាចបន្សាបលើអតុល្យភាព PH លើស្បែករបស់អ្នកបាន ហើយអតុល្យភាពPH លើស្បែកនេះដែរ គឺវាជាបញ្ហាដ៏ធំចំបងមួយ ដែលបណ្តាលឲ្យ អ្នកកើតមុន។
វិធីអនុវត្ត៖ លាយម្សៅសូដា ២ស្លាបព្រាកាហ្វេ  និងចាក់ទឹក ២ស្លាបព្រាកាហ្វេដូចគ្នា រួចកូរឲ្យម៉ត់ល្អ។  បន្ទាប់មក លាបលើកន្លែង ដែលមានបញ្ហាមុន  រួចទុកចោល៥ ទៅ១០នាទី  រួចលាងទឹកចេញ។

៣) សម្រាប់ធ្មេញស៖ ចំពោះម្សៅសូដា ជាថ្នាំដុសធ្មេញដ៏មានប្រសិទ្ធភាពបំផុត តាំងពីយូរលង់ ណាស់មកហើយ និងវា ក៏ជាអ្នកសម្អាត ភាពសំណឹក បានយ៉ាងល្អផងដែរ ដូច្នេះវាអាច ជួយធ្មេញរបស់អ្នកឲ្យសស្អាត ដែលអាចកច្ចាត់ ចេញនូវជាតិលឿងដែលជាប់ធ្មេញ។
វិធីអនុវត្ត៖ លាយម្សៅសូដា ២ ទៅ៣ស្លាបព្រាកាហ្វេ និងលាយទឹកក្រូចឆ្មារល្មម រួចកូរឲ្យសព្វ។ បន្ទាប់មក យក សារធាតុដែល បានលាយនោះ មកដុស លើធ្មេញរបស់អ្នក និងទុកចោល១នាទី។ បន្ទាប់មក ឆាប់លាងចេញ ជៀសវាង ព្រោះជាតិអាស៊ីត អាចទៅប៉ះពាល់​ សាច់រឹងនៃធ្មេញរបស់អ្នក។

៤) ផ្សិតក្រចក៖ ការព្យាបាលផ្សិតក្រចកជើង គឺមនុស្សភាគច្រើន និយមប្រើប្រាស់​ម្សៅសូដា​ ដើម្បីដោះស្រាយបញ្ហានេះ។
វិធីអនុវត្ត៖ លាយម្សៅសូដា ២ស្លាបព្រាបាយ ក្នុងពែង និងចាក់ទឹកខ្មេះផ្សំពីផ្លែប៉ោម( Apple Cedar Vinegar) ចូល។ បន្ទាប់មក ត្រាំក្រចកជើង របស់ជើងរ បស់អ្នក ៥នាទី រួចលាបសារធាតុ ដែលបានផ្សំទាំងនោះ នៅលើក្រចកជើង ហើយទះវាតិចៗ ជាមួយ នឹងកន្សែងក្រដាស។ ព្យាយាមអនុវត្តវិធីនេះ ឲ្យបាន២ដង ក្នុងមួយថ្ងៃ ។ ក្នុងនោះដែរ អ្នកក៏អាច លាយម្សៅសូដា ១ ​រឺក៏២ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្តៅ ឧណ្ឌៗក៏បានដែរ  រូចលាបវាលើក្រចក រួចលាង វាចេញ ជាមួយនឹង ទឹកក្តៅឧណ្ឌៗ។

៥) កច្ចាត់អង្គែ៖ ម្សៅសូដា​ មានសារធាតុធម្មជាតិម្យ៉ាង គឺ Alkaline ហើយវាអាចមានសមត្ថភាពក្នុងការធ្វើឲ្យ មានតុល្យភាព កម្រិតជាតិ PH លើស្បែកក្បាល បានយ៉ាងល្អ។
វិធីអនុវត្ត៖ ដាក់ម្សៅសូដា ត្រឹម១ស្លាបព្រាកាហ្វេ រួចយីលើសក់សើម និងស្បែកក្បាលឲ្យសព្វ។ ទុកវាឲ្យមានសកម្មភាព ១នាទី ចាំលាងទឹកចេញ។ ព្យាយាមធ្វើបែបនេះ ១ដង ក្នុងសប្តាហ៍។  រឺក៏អ្នកអាចអនុវត្តវិធីមួយទៀត គឺលាយម្សៅសូដា​១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារ រួចលាប លើស្បែកក្បាល។ ទុកចោល២ រឺក៏៣នាទីចាំលាងទឹកចេញ។

នេះជាអត្ថប្រយោជន៍ របស់ម្សៅសូដា ចំពោះសម្រស់របស់អ្នក៕  


រូបភាព ម្សៅសូដា

ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]