ចិន៖ បុរសដែលមានកំពស់ខ្ពស់ ស្រស់សង្ហារដូចតួកុន បានបោះបង់ចោលអាជីព ជាកីឡាករបាល់បោះម្នាក់ ហើយក្លាយខ្លួន ជាសន្តិសុខយាមភូមិរបស់ខ្លួន។

លោក Xie Zhiming អាយុ ៣៣ឆ្នាំ មានកម្ពស់ ២,១ម៉ែត្រ កាលដែលគាត់នៅរៀនវិទ្យាល័យ គាត់បានចាប់ផ្តើមរៀន លេងបាល់បោះ រហូតដល់បានបង្កើតជា ក្រុមបាល់បោះមួយឈ្មោះ Zhejiang Golden Bulls។ ទោះជាយ៉ាងណាក៏ដោយ បាល់បោះគឺមិនមែនជា ចំណូលចិត្តពិតប្រាកដ របស់គាត់ឡើយ ព្រោះថាក្តីសុបិន្តរបស់គាត់ គឺចង់ក្លាយជាមន្ត្រីយោធាម្នាក់។

ដូច្នេះហើយ Zhiming បានបោះបង់ចោល អាជីពជាកីឡាករបាល់បោះ ហើយវិលត្រឡប់មករស់នៅទីក្រុងជីណាន និងក្លាយខ្លួន ជាសន្តិសុខយាមភូមិម្នាក់វិញ។ ឥឡូវនេះគាត់បានឈរយាមកាម នៅតំបន់ប្រសព្វទីប្រជុំជន ជាមួយមិត្តរួមការងាររបស់គាត់។ ដោយសារតែកម្ពស់ ដ៏ខ្ពស់របស់គាត់ គាត់ក៏បានក្លាយ ជាតារាប្រចាំភូមិ ដែលត្រូវបាននារីៗ ចោមរោមសុំថតរូប ជាមួយយ៉ាងពពាក់ពពូន ផងដែរ៕



ប្រភព សៀងហៃ

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]