អង់គ្លេស៖ ទីបំផុតអតីតគ្រូបង្វឹកក្រុម Borussia Dortmun លោក Jurgen Klopp បានយល់ព្រមចុះ កិច្ចសន្យាក្នុងរយៈពេល ៣ឆ្នាំ​ ដើម្បីមកដឹកនាំក្រុមហង្សក្រហម Liverpool ជំនួសលោក ប្រេដេន រ៉ដជើរ ដែលបានចាកចេញទៅ នាពេលថ្មីៗនេះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានអះអាងអំពី ការតែងតាំងលោក Jurgen Klopp ឲ្យក្លាយជាអ្នកចាត់ការ ថ្មីរបស់ក្រុម បន្ទាប់ពីបុរសសញ្ជាតិ អាល្លឺម៉ង់ រូបនេះបានយល់ព្រម ចុះកិច្ចសន្យារយៈពេល៣ឆ្នាំ អមជាមួយនឹងជម្រើស ក្នុងការបន្តឆ្នាំ បន្ថែមទៀត។

ក្រោយពីការយល់ព្រម មកដឹកនាំក្រុម Liverpool ដែលជាក្លិបដ៏ធំមួយ នៅក្នុងក្របខ័ណ្ឌបាល់ទាត់ អង់គ្លេស រួចហើយនោះ Klopp នឹងក្លាយទៅជា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដំបូងបំផុត ដែលបានដឹកនាំក្លិបនេះ និងជាមនុស្សទី២ ដែលបានឈានជើងចូល ក្នុងប្រវត្តិសាស្ត្ររបស់ English Premier League ផងដែរ។


លោក Jurgen Klopp ពេលធ្វើដំណើរ មកកាន់ទឹកដី Anfield របស់ហង្សក្រហម Liverpool

បើតាមការបញ្ជាក់បន្ថែម របស់ប្រភពបានឲ្យដឹងថា ក្លិប Liverpool នឹងធ្វើការ បង្ហាញវត្តមានរបស់ Klopp ជាផ្លូវការនៅក្នុង សន្និសីទកាសែត ដែលនឹងធ្វើឡើងនៅម៉ោង១០ព្រឹក ថ្ងៃសុក្រនេះ។ ហើយក៏គួរបញ្ជាក់ផងដែរថា Klopp នឹងត្រូវធ្វើការយ៉ាងខ្លាំង នៅក្នុងទឹកដី Anfield នេះបន្តពីលោក ប្រេដេន រ៉ដជើរ ដោយក្នុងនោះ ក្រុមអ្នកវិភាគបានលើកឡើង អំពីចំណុចដែល Klopp គួរកែប្រែ និងពង្រឹងមានដូចជា ដោះស្រាយបញ្ហាតំបន់ខាងក្រោម រកអ្នកជំនួសតំណែង Steven Gerrard ឲ្យបានសាកសម ជ្រើសរើសខ្សែប្រយុទ្ធ ដែលស៊ីសង្វាក់គ្នា ហើយអ្វីដែលសំខាន់នោះ គឺការយកឈ្នះទឹកចិត្ត ក្រុមអ្នកគាំទ្រ ដែលកំពុងតែពុះកញ្រ្ជោល តែម្តង៕

យើងនឹងចាំមើលថា តើគ្រូបង្វឹកដ៏ល្អរូបនេះ អាចដឹកនាំក្រុមហង្សក្រហម Liverpool បានជោគជ័យកម្រិត ណាដែរ?


Jurgen Klopp យល់ព្រមចុះកិច្ចសន្យា ក្នុងរយៈពេល៣ឆ្នាំ ជាមួយ Liverpool

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]