កូឡុំប៊ី៖ ម្តាយវ័យក្មេង ជនជាតិកូឡុំប៊ីម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការវះកាត់ ពង្រីកកំប៉េះគូទ ដំណើរការខុសបច្ចេកទេស ហើយត្រូវក្រុមគ្រូពេទ្យ ទុកនាងចោល នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្តាយវ័យក្មេងខាងលើ មានឈ្មោះថា Angie Carolina Mendoza អាយុ ២៣ឆ្នាំ បានស្លាប់ដោយសារតែ គាំងបេះដូង បន្ទាប់ពីប្រតិបត្តិការ វះកាត់ ពង្រីកកំប៉េះគូទ ដំណើរការមិនប្រក្រតី នៅក្នុងទីក្រុង Barranquilla នៃប្រទេសកូឡុំប៊ី។


អ្នកស្រី Angie Carolina Mendoza 

ជាមួយគ្នានេះដែរ នៅពេលដែល ក្រុមគ្រូពេទ្យវះកាត់ បានដឹងថា មានដំណើរការ មិនប្រក្រតី ពួកគេក៏បានដឹក អ្នកស្រី Mendoza ទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់មួយកន្លែង បន្ទាប់មក ក៏រត់គេចខ្លួន បាត់ស្រមោលតែម្តង។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលវះកាត់ អ្នកស្រី Mendoza មិនបានប្រាប់រឿង ដែលអ្នកស្រីចង់វះកាត់ ដើម្បីពង្រីកកំប៉េះគូទ ឲ្យគ្រួសារអ្នកស្រី បានដឹងឡើយ។ អ្នកស្រីមានកូនស្រីម្នាក់ អាយុ១ឆ្នាំ និងប្តី ឈ្មោះ James Jimenez Polo អាយុ ៣០ឆ្នាំ។


លោក James Jimenez Polo ត្រូវជាប្តី របស់អ្នកស្រី Mendoza 

បន្ទាប់ពីបានទៅគ្លីនីក វះកាត់មួយកន្លែង នៅក្នុងទីក្រុង Barranquilla ដោយសំងាត់ អ្នកស្រី Mendoza ក៏បានកក់ ការវះកាត់ ពង្រីកកំប៉េះគូទ តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Mendoza ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទៅកាន់បន្ទប់ សង្គ្រោះបន្ទាន់ ដោយមនុស្ស ប្រុស-ស្រី ២នាក់ ដែលស្លៀកពាក់ ជាឯកសណ្ឋាន គលានុបដ្ឋាយិកា។ បើតាមសម្តីសាក្សី បាននិយាយថា «បុរស និងស្រ្តីម្នាក់ បានបីអ្នកស្រី Mendoza ចូលទៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់ មុនពេលដែល ពួកគេរត់គេចខ្លួន ដោយបានអះអាងថា នឹងត្រលប់មកវិញ»។

យ៉ាងណាមិញ អ្នកស្រី Mendoza នៅពេលនោះ គឺមានអាការៈ ស្លេកស្លាំង និងពិបាកដកដង្ហើម ហើយប៉ុន្មាននាទី ក្រោយមក ក៏គាំងបេះដូង ស្លាប់បាត់បង់ជីវិត តែម្តង៕


អ្នកស្រី Angie Carolina Mendoza

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]