ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារអ៊ីនតឺកង់ទីណង់តាល់ ក្រុមហ៊ុន Smart Axiata សហការជាដៃគូជាមួយក្រុមហ៊ុន Facebook បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ស្តីអំពីការសម្ពោធជាផ្លូវការ ដាក់ឲ្យប្រើប្រាស់សេវាកម្មអ៊ីនធឺណែតកម្រិតមូលដ្ឋាន (Free Basics) ដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។

 

នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរ លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata និងអ្នកស្រី Anna Nygren ប្រធាន APAC Growth & Partnership នៃក្រុមហ៊ុន Facebook និងវត្តមានរបស់ភ្ញៀវជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានមកពីស្ថាប័ននានា ជាច្រើនរូបទៀតផងដែរ។

ចំនុចជារួម នៅក្នុងសន្និសីទសារព័ត៌មាននេះ មានចំនួន៣ធំៗ ដែលត្រូវបានលើកឡើង។ ទី១ អនាគតនៃការភ្ជាប់ទំនាក់ទំនងគ្នានៅក្នុងប្រទេសកម្ពុជា (Future of Connectivity in Cambodia) ថ្លែងដោយឯកឧត្តម កាន ច័ន្ទមេត្តា។ ទី២ អនាគតនៃអ្នកប្រើប្រាស់អ៊ីនធឺណែត១លាននាក់បន្ថែមទៀត តាមរយ: Free Basics ឬអ៊ីនធឺណែតកម្រិតមូលដ្ឋាន (The Next 1 Million Internet Users via Free basics) ថ្លែងដោយលោក Thomas Hundt និងទី៣ ថាមពលនៃការភ្ជាប់ទំនាក់ទំនងជាមួយគ្នារវាងមនុស្សនៅលើពិភពលោក (Power of Connected World) ថ្លែងដោយ អ្នកស្រី Anna Nygren។

 

សូមបញ្ជាក់ថា ប្រិយមិត្តទាំងអស់ អាចប្រើប្រាស់អ៊ីនធឺណែតកម្រិតមូលដ្ឋាន ដោយឥតគិតថ្លៃ ដោយគ្រាន់តែទាញយកកម្មវិធី Free Basics ក្នុងទូរសព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ  Android ឬ​ចុចចូលទៅកាន់គេហទំព័រ www.freebasics.com តែម្តង (សំរាប់តែអ្នកប្រើស៊ីមទូរសព្ទ Smart ប៉ុណ្ណោះ)។

អ្វីដែលពិសេសនោះ គឺប្រិយមិត្ត អាចចូលមកកាន់គេហទំព័រ Khmerload ដោយមិនគិតថ្លៃ តាមរយ:ការប្រើប្រាស់សេវា អ៊ីនធឺណែតកម្រិតមូលដ្ឋាន (Free Basics) របស់ក្រុមហ៊ុន Facebook នេះផងដែរ។ ដូច្នេះទោះបីជាទូរសព្ទរបស់អ្នក គ្មានលុយក៏ដោយក៏គ្មានបញ្ហា អាចឆែកមើលគេហទំព័រ ដូចបានរាយនាមខាងក្រោម ឥតគិតថ្លៃ ដោយសេរី៕

ខាងក្រោមជាបញ្ជីរាយនាមគេហទំព័រ ដែលអាចប្រើប្រាស់តាមរយ: Free Basics ដោយមិនគិតថ្លៃ៖

  • Messenger
  • thesaurus.com
  • translate.com
  • UNICEF
  • Wattpad
  • Wikihow
  • Wikipedia
  • Woman Media Center of Cambodia
  • Woman Resource Centre
  • Worldreader
  • ask.com
  • bing.com
  • dictionary.com
  • Facebook
  • Nike Foundation
  • Khmerload
  • Malaria No More




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]