រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទើបតែ​ចូល​ធ្វើការ​បាន​មួយ​ថ្ងៃ​នៅ​ហាង​ ម៉ា​ស្សា មួយ​កន្លែង​យីហោ «១៦៨» ក៏​មានការ​ភ្ញាក់ផ្អើល​ថា បាត់​លុយ​បុគ្គលិក​ ម៉ា​ស្សា ដូច​គ្នា​អស់​ចំនួន​ ៣០​ម៉ឺន​រៀល ថែម​ទាំង​បង្ក​ហិង្សា​ វាយ​គ្នា​ផ្អើល​ពេញ​ហាង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៨ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ ហាង​ម៉ា​ស្សា មួយ​កន្លែង​ យីហោ​១៦៨ ក្នុងភូមិ​ក​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ដែល​ទើប​ចូល​ធ្វើការ​នោះ​មិន​បាន​ប្រាប់​ឈ្មោះ និង​ទីកន្លែង​ស្នាក់​ទេ (​ពាក់អាវ​ពណ៌​ ក្រហម​ដៃខ្លី​) ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រតនា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​ហាង​ ម៉ា​ស្សា (​ពាក់អាវ​ពណ៌​ខ្មៅ​) ។

តាម​ប្រភព​ពី​ម្ចាស់​ហាង​ម៉ា​ស្សា ឈ្មោះ​ស្រី​លី​ន ដែល​នៅ​កន្លែង​កើតហេតុ​បាន ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ កើតហេតុ កាលពី​ថ្ងៃ​ទី​០៧ មាន​នារី​ម្នាក់​ បាន​មក​សុំ​ចូល​ធ្វើការ​ នៅ​ហាង​ម៉ា​ស្សា របស់​គាត់ ដោយ​មិន​ទាន់​ បាន​ស្គាល់ឈ្មោះ និង​ទីកន្លែង​ ស្នាក់​នៅឡើយ ដោយ​ព្រមឱ្យ​ ចូល​ធ្វើការ​ថ្ងៃ​ដំបូង ។ លុះ​ពេល​រសៀល​បន្តិច ម្ចាស់​លុយ​ ជា​អ្នក​រង​គ្រោះ​បាន ឃើញ​នារី​ម្នាក់​នោះ ដើរ​សំដៅ​ទៅ​ ទីកន្លែង​ដែល​ជន​រង​គ្រោះ​ បាន​ដាក់​របស់របរ និង​ទ្រព្យសម្បត្តិ ដែល​ជា​កន្លែង​ម៉ា​ស្សា របស់​ភ្ញៀវ ។

មួយសន្ទុះ ក៏​ស្រាប់តែ​ឃើញ​នារី​សង្ស័យ​ម្នាក់​នោះ​រត់​ចេញពី​កន្លែង​របស់​នារី​ជន​រង​គ្រោះ ចេញ​ទៅ​ក្រៅ​បាត់​ស្រមោល ។ ប៉ុន្តែ​នារី​ជា​ ជន​រង​គ្រោះ ក៏​មិន​បាន​ចាប់ អារម្មណ៍​ថា​ចូល​ ទៅ​ធ្វើ​អ្វី​ដែរ លុះ​មក​ដល់​ វេលា​ម៉ោង​៦​ល្ងាច ក៏​ស្រាប់តែ​នារី​ រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា បាន​បាត់​លុយ​អស់ រលីង​នៅ​ក្នុង​ កូនជ្រូក​សន្សំ​លុយ ដោយនៅ​សល់​តែ​កូនជ្រូក​ ប្រហោង​ពោះ​ តែ​ប៉ុណ្ណោះ ។

ក្រោយមក ក៏​មានការ​សង្ស័យ​ទៅ​លើ​នារី​ម្នាក់​ដែល​ទើបតែ​ចូល​ធ្វើការ​ថ្មី​ថា បាន​ចូល​ទៅ​ កន្លែង​របស់​គេ និង​បាន​វាយ​បំបែក​ពោះ​ កូនជ្រូក​ដី​រួច​យក​ លុយ​សន្សំ​របស់​នារី​ រង​គ្រោះ​អស់​ ចំនួន​៣០​ម៉ឺន​រៀល ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​វិញ នារី​រង​គ្រោះ​បាន​រងចាំ​ នារី​សង្ស័យ​ ត្រឡប់​មក​វិញ និង​សួរនាំ​តែ​ម្តង ។ ដោយ​រង​ចាំ​រហូត​ ដល់​ម៉ោង​៦​ល្ងាច​ដែល ជា​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​នារី​សង្ស័យ​ បាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ មក​កន្លែង​ម៉ា​ស្សា វិញ​មែន រួច​នារី​រង​គ្រោះ ក៏​បាន​សួរនាំ​អំពី​ រឿង​ម្សិលមិញ​ថា ហេតុ​អ្វី​បានជា​ ចូល​កន្លែង​ម៉ា​ស្សា ភ្ញៀវ​របស់​គេ ហើយ​ថែម​ទាំង​ បាន​បាត់​លុយ​ពី​ក្នុង​កូនជ្រូក​ អស់រលីង​?

តែ​នារី​សង្ស័យ​បាន​បដិសេធ​ថា មិន​បាន​ចូល​ទៅ​ធ្វើ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​បាន​ លួច​លុយ​ដែរ ដោយសារ​តែ​ មានការ​ចោទប្រកាន់​ពី​ នារី​ម៉ា​ស្សា ដទៃ​ៗ ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​នារី​ សង្ស័យ​កើតជា​ក្តី​ខឹង សម្បារ​ផ្ទុះ​ហឹ​ង្សា​វាយ​ គ្នា​ជាមួយ​នារី​រង​គ្រោះ ផ្អើល​ពេញ​ហាង​ម៉ា​ស្សា ដោយ​មានកា​ហាម ឃាត់​ពី​ម្ចាស់​ហាង ដើម្បី​កុំឱ្យ​បន្ត​ ការ​វាយ​គ្នា​ទៀត ក៏​សម្រេច​នាំ​ខ្លួន​នារី​ រង​គ្រោះ និង​នារី​សង្ស័យ​ ទៅ​ប៉ុស្តិ៍ ដើម្បី​សុំ​ការ​ដោះស្រាយ​ ពី​សមត្ថកិច្ច ។

ក្រោយ​ពេល​កើត​នារី​ម៉ា​ស្សា ទាំងអស់ រួម​និង​នារី​រង​គ្រោះ​និង​នារី​សង្ស័យ បាន​មក​ដល់​ ប៉ុស្តិ៍​នគរបាល​ ចោម​ចៅ ហើយ​សមត្ថកិច្ច​ បាន​សួរនាំ​ពី​នារី​រង​គ្រោះ និង​នារី​សង្ស័យ​ ទាំង​២​នាក់ ដោយនៅ​តែ​មាន ការ​បដិសេធ និង​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នារី​រង​គ្រោះ ក៏​គ្មាន​ភ័ស្តុតាង​ទៀត ក៏​មិន​បាន​ដាក់​ ពាក្យបណ្តឹង​អ្វី​ដែរ គ្រាន់តែ​នារី​រង​គ្រោះ​បានឱ្យ​នារី​ស ង្ស័យ​រួម​និង​នារី​ ម៉ាស្សា​ដទៃ​ទៀត ធ្វើការ​ស្បថ​នៅ​ ចំពោះ​មុខ​ទេវតា ម្ចាស់​ទឹក​ម្ចាស់​ នៃ​សង្កាត់​ចោម​ចៅ ដើម្បី​បញ្ចប់រឿង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]