ឪពុកម្ដាយគ្រប់រូបតែងតែ មានចិត្ដសប្បាយរីករាយ នៅពេលដែលខ្លួន ទទួលបាននូវសមាជិកថ្មី ចូលក្នុងគ្រួសារ។

ក៏ដូចជា ប្ដីប្រពន្ធជនជាតិឥណ្ឌា១គូ ដែលមានឈ្មោះថា Sunita និង Sanjiv Kumar មានចិត្ដសប្បាយជាក្រៃលែង ក៏ដោយសារតែ Sunita បានបង្កើតកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។ កូនស្រីរបស់អ្នកទាំងពីរបាន កើតនៅក្នុងមន្ទីរពេទ្យរដ្ឋមួយ កន្លែងនៅរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីខែកក្ដដា តែសំណាងអាក្រក់ទារិកានេះ អាចរស់នៅបានដោយពឹងផ្អែកទៅលើ ការប្រើអុកស៊ីសែននៅក្នុងទូរកញ្ចក់។ យ៉ាងណាមិញ សុភមង្គលរបស់ក្រុមគ្រួសារនេះ ត្រូវបានរំលាយមួយរំពេច ក៏ដោយសារតែ ក្មេងនេះត្រូវបានស្លាប់ បន្ទាប់ពីគ្រូពេទ្យបាន យកក្មេងស្រីនេះ ចេញពីទូរកញ្ចក់ដែលនាងត្រូវការ ប្រើប្រាស់អុកស៊ីសែននៅក្នុងនោះ។ មូលហេតុដ៏ចំបង ដែលធ្វើឲ្យគ្រូពេទ្យធ្វើបែបនេះ ក៏ដោយសារតែឪពុកម្ដាយ មិនមានសមត្ថភាពបង់ប្រាក់ ចំនួន ២០០ រ៉ូពី (ប្រាក់របស់ឥណ្ឌា) ស្មើរនឹង ៤ដុល្លារលុយអាមេរិច ដើម្បីបន្ដឲ្យកូនរបស់ខ្លួនរស់នៅក្នុង ទូរកញ្ចក់នោះ។

តាមសម្ដីរបស់ឪពុកក្មេងស្រី ដែលមានមុខរបរជាអ្នក លាបថ្នាំផ្ទះបាននិយាយថា គាត់បានអង្វរឲ្យខាងគ្រូពេទ្យ ទុកកូនស្រីរបស់ខ្លួននៅទីនោះបន្ដទៀត ហើយគាត់នឹងធ្វើការបង់ប្រាក់នៅថ្ងៃក្រោយ។ តែពួកគេបែរជាមិនព្រម និងយកកូនស្រីរបស់ខ្លួនចេញមកក្រៅ ទូរកញ្ចក់។ ទីបញ្ចប់កូនស្រីរបស់គាត់ ត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅ។ សម្រាប់ពេលនេះក្រសួងសុខាភិបាល កំពុងតែសើុបអង្កេតពី បញ្ហានេះ។

តើប្រិយមិត្ដមាន ទស្សនៈយ៉ាងណាចំពោះ រឿងដែលបានកើតឡើងនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]