ភ្នំពេញ ៖ ចោរឆក់ម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល នគរបាល ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី ជនសង្ស័យនេះ បានធ្វើសកម្មភាពឆក់ ទូរសព្ទ័មួយគ្រឿង ម៉ាកអាយហ្វូន ពីនារីម្នាក់ បានសម្រេច ដោយសុវត្ថិភាព ។

ហេតុការណ៍ ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ផ្លូវជាតិលេខ១ ជិតភ្លើងស្តុបច្បារអំពៅ ស្ថិតក្នុងក្រុមទី១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  

លោក ហ៊ុន សុផល នាយនគរបាល ប៉ុស្តិ៍ច្បារអំពៅទី១ បានឲ្យប្រាប់ថា ជនសង្ស័យមានឈ្មោះ ដូង វិចិត្រអាយុ៣០ឆ្នាំ មុខរបរ និង ទីលំនៅមិនពិតប្រាកដ  ។

យោងតាមប្រភពព័ត៌មាន ពីនារីជាជនរងគ្រោះមានឈ្មោះ ពៅ សុខឃីម អាយុ១៩ឆ្នាំ មុខរបរជាបុគ្គលិកផ្សារអ៊ីអន ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបរ៉ាប់អោយដឹងថា ដំបូងឡើយ រូបនាងបាន និយាយទូរស័ព្ទ ជាមួយឪពុក នៅកន្លែងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញ ជនសង្ស័យម្នាក់ បានឆក់ទូរស័ព្ទ ពីនាងរួចរត់គេចខ្លួន ចូលក្នុងវត្ត ហើយក៏ត្រូវបានបានកម្លាំង នគរបាល ប៉ុស្តិ៍ច្បារអំពៅទី១ ដែលល្បាតនៅម្តុំនោះចាប់ខ្លួន បានភ្លាមៗយកមកសាកសួរនៅ ប៉ុស្តិ៍តែម្តង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនេះ រួចកមសមត្ថកិច្ច បានដកហូតវត្ថុតាំងទូរស័ព្ទ ១គ្រឿង ហើយក៏បានប្រគល់ឲ្យនារីរងគ្រោះវិញ។ ក្រោយពីសាកសួររួច ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ បញ្ជូនទៅអធិការ ខណ្ឌច្បារអំពៅ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]