ភ្នំពេញ៖ នៅក្នុងឱកាសកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្យនេះ គេសង្កេតឃើញថា ទាំងប្រជាពលរដ្ឋ ទាំងអ្នកសិល្បៈ បានតុបតែងខ្លួន យ៉ាងស្រស់សោភា ជាមួយសម្លៀកបំពាក់ ហូលផាមួងរបស់ខ្មែរ ស្រគត់ស្រគំ នាំគ្នាកាន់ចានស្រាក ទៅវត្ត ។ នៅក្នុងនោះ សូម្បីតែតារាស្រីដែលធ្លាប់ តែស្លៀកពាក់សិចស៊ី បង្អួតដើមទ្រូង ទ្រលុកទ្រលន់ កញ្ញា ព្រីម លីហ្សា ក៏បានផ្លាស់ប្តូរការតុបតែងខ្លួន បែបសុភាពនារីទៅវត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាមួយនឹងទឹកមុខ ស្រស់បំព្រង ។

តារាស្រីដែលធ្លាប់តែនិយម លេងម៉ូដសម្លៀកបំពាក់មាក់ល្បីៗ ស្លៀកពាក់បញ្ចេញដើមទ្រូងខើចខ្លី បញ្ចេញសាច់ភ្លៅ កញ្ញា ព្រីម លីហ្សា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នាងបានបង្ហាញវត្តមាន ជាមួយអាវសដៃវែង និងសំពត់បត់វែង រំលេចរូបសម្រស់មើលទៅ សុភាពរាបសារសមជានារីខ្មែរ ។

ជារឿយៗ តារាសម្តែង កញ្ញា ព្រីម លីហ្សា តែងតែទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ ទស្សនិកជន នៅពេល ដែលនាងបង្ហាញវត្តមាន ជាមួយឈុតសិចស៊ីម្តងៗ រហូតដល់នាងបាន ទទួលរហស្សនាមថា ជាតារាសិចស៊ីថែមទៀត ផង។ ដោយឡែកនៅពេល ដែលនាងស្លៀកសម្លៀកបំពាក់ បែបសុភាពទៅវត្ត ក្នុងឱកាសកាន់បិណ្ឌ នាងត្រូវបាន ទស្សនិកជន និងអ្នកគាំទ្រជាច្រើន បានពោលសរសើរ នាងមិនដាច់ពីមាត់ឡើយថា ការស្លៀកពាក់ស្អាតសមរម្យ និងសមជាសុភាពនារីខ្មែរ ។

ចង់ដឹងថា តារាសម្តែងសិចស៊ី កញ្ញា ព្រីម លីហ្សា នៅពេលធ្វើដែលស្លៀកពាក់ បែបនារីខ្មែរសុភាព តើមានភាព សម្រស់ស្រស់ស្អាត ខុសពីការស្លៀកពាក់សិចស៊ីកម្រិតណា ទស្សនាជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា