ស្រ្តីម្នាក់រស់ក្នុង រដ្ឋ  Ohio បានប្រាប់ថា មន្រ្តីប៉ូលីសបានជួយនាង សំរាលកូនម្នាក់ទាំងដែលនាងផ្ទាល់មិន ដឹងថាមានទំងន់តាំងពីអង្កាល។

McKenzie Acierno បាននិយាយថា​នាង​ និងប្តីរបស់នាង​ បានទូរស័ព្ទទៅកាន់ ៩១១ កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលនាង មានអាការៈឈឺខាងក្នុងពោះជាខ្លាំង។

នាង បាននិយាយថា ខ្ញុំបានប្រាប់ប្តីខ្ញុំថា វាឈឺខ្លាំងដូចគ្នានឹងការឈឺពោះកើតកូន។

មន្ត្រីប៉ូលីស Geneva-on-the-Lake auxiliary បានទៅដល់ផ្ទះ Acierno និងរកឃើញថា នាងពិតជាមានកូនពិតប្រាកដ​ មែន។

Acierno បានប្រាប់ថា ខ្ញុំគ្មានអារម្មណ៍ដឹងថាខ្ញុំមានផ្ទៃពោះ បន្តិចសោះ។ ខ្ញុំគ្មាន ចាញ់កូនឬ អាការៈអ្វីទាំង អស់។ ប៉ុន្តែខ្ញុំស្រាប់ តែឈឺពោះយ៉ាងខ្លាំង បន្ទាប់មកទើបខ្ញុំដឹងថាមាន​ កូនក្រោយពីកើតគេចេញមក។

ទារិកា មានទំងន់ ប្រហែល ៣គ.ក​ និង ជាកូនទី ៣ ក្នុងគ្រួសារមួយនេះ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]