រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ទើបតែ​អណ្តែត​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​សិល្បៈ​កញ្ញា​វណ្ណ វ​លក្ខណ៍ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន​តាម​រយៈ​ការ​បញ្ចេញ​រូបភាព​សិច​ស៊ី​បង្ហាញ​សម្រស់​ដងខ្លួន​ទាំង​ល្វែង​លើ និង​ល្វែង​ក្រោម គ្រាន់តែ​មាន​ស្បៃ​បិទ​បាំង​ត្រង់​ចំណុច​សំខាន់​ប៉ុណ្ណោះ ។

ស្រី​ស្អាត​វណ្ណ វ​លក្ខណ៍ បង្ហាញ​រូបភាព​សិច​ស៊ី​បែប​នោះ​ធ្វើ​ឱ្យ​អ្នក​ក្នុង​សង្គម​សិល្បៈ​វាយតម្លៃ​ថា​នាង​ជាតា​រា​សិច​ស៊ី​ថ្មី អាច​ប្រជែង​តំណែង​តារា​សិច​ស៊ី​ផ្សេង​ទៀត​បាន ។ តាម​រយៈ​រូបភាព​ប៉ុន្មាន​ឈុត​ដែល​ស្រី​ស្អាត​សម្បុរ​ខ្មៅ​ស្រអែម​វណ្ណ វ​លក្ខណ៍ បង្ហាញ​នោះ អាច​សម្គាល់​បាន​ថា​ស្ទើរតែ​គ្មាន​តារា​ស្រី​ថ្មី​រូប​ណា​ហ៊ាន​ថត​ដោះ​សម្លៀក​បំពាក់​លែងខ្លួន​ស្ទើរ​អាក្រាត​ទាំងស្រុង​បែប​នោះ​ទេ ។ សម្រស់​ដងខ្លួន​ធម្មជាតិ​របស់​វណ្ណ វ​លក្ខណ៍ គេ​មើលឃើញ​ច្បាស់ លើកលែងតែ​ចំណុច​ពិសេស​ផ្នែក​ខាងលើ និង​ខាង​ក្រោម​​ប៉ុណ្ណោះ ។ ចាត់​ទុក​ថា​តារា​ស្រី​ស្រករ​ក្រោយ​វណ្ណ វ​លក្ខណ៍ ពិតជា​ក្លាហាន​ហ៊ាន​បញ្ចេញ​រូបភាព​កន្ត្រាក់​អារម្មណ៍​រោលរាល ព្រឺព្រួច ធ្វើ​ឱ្យ ប្រុស​ៗ​មើល​ហើយ​គាប់​ភ្នែក មើល​មិន​ណាយ ។

នៅ​លើ​កម្រាល​ក្រណាត់​ពណ៌​សទន់​រលោង​ហើយ​ទាញ​រុំ​ព័ទ្ធ​ទៅ​លើ​ដងខ្លួន និង​ដើមទ្រូង បង្ហាញ​គល់​សុដន់​នោះ ពិតជា​ធ្វើ​ឱ្យ​បុរស​ច្រណែន​នឹង​ក្រណាត់​ដ៏​មានសំណាង​នោះ​មិន​តិច​ឡើយ ។

អ្នក​ដែល​បាន​ចូល​កៀក​ថតរូប​តារា​ស្រី​វណ្ណ វ​លក្ខណ៍​នោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា នាង​ក្លាហាន​ណាស់​ក្នុង​ការ​ថតរូប​បញ្ចេញ​ភាព​សិច​ស៊ី​ដ៏​លេចធ្លោ​ទាំងនោះ តែ​នាង​ចាត់​ទុក​ថា ក្នុង​លក្ខណៈ​សិល្បៈ​ប៉ុណ្ណោះ ។ ពេល​ថតរូប​វណ្ណ វ​លក្ខណ៍ មិន​បាន​ហាម ឬ​មិន​ប្រកែក​ក្នុង​ការ​បញ្ចេញ​ជា​សាធារណៈ​ទេ នាង​បើក​ចិត្ត​ឱ្យ​មហាជន​បានឃើញ​នៅ​តាម​សារព័ត៌មាន ។

មាន​ប្រភព​ឱ្យ​ដឹង​ថា តារា​ស្រី​ដែល​មាន​ប្រភព​កំណើត​នៅ​ខេត្តកំពង់ធំ​វណ្ណ វ​លក្ខណ៍ មាន​គម្រោង​កែ​សម្រស់​ដើមទ្រូង ព្រមទាំង​ថតរូប​ជា​លក្ខណៈ​សិច​ស៊ី ថ្មី​ៗ​ថែម​ទៀត ។ ទោះបីជា​យ៉ាងណា​ក្តី កញ្ញា​វណ្ណ វ​លក្ខណ៍ និយាយ​ថា នាង​ហ៊ាន​ថត​សិច​ស៊ី​បែប​នោះ​ពិតជា​មិន​អាច​ហាម​មហាជន​រិះគន់​បាន​ទេ ព្រោះ​ជា​រូបភាព​ដែល​សិច​ស៊ី​ខ្លាំង​រហូត​តារា​មួយ​ចំនួន​មិន​ហ៊ាន​ថត​ឡើយ ។

អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ទាក់ទង​ទៅ​កញ្ញា​វណ្ណ វ​លក្ខណ៍ មិន​បាន​សម្រេច​ទេ តាម​រយៈ​ទូរស័ព្ទ ដើម្បី​សួរនាំ​ទាក់ទិន​ការ​ថតរូប​ភាព​សិច​ស៊ី​ទាំងនោះ ។

កញ្ញា​វណ្ណ វ​លក្ខណ៍ ត្រូវ​មហាជន​ស្គាល់​តាម​រយៈ​ការ​បង្ហាញ​ស្នាដៃ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​បងប្អូន​២​នាក់​» របស់​ផលិតកម្ម​អិ​ល​ឌី​, រឿង «​ប៉ី​ស្នេហ៍​នាង​ហង្ស​», រឿង «​ក្រឡ​អីហ្នឹង​» និង​រឿង «​ព្រះ​ធិ​ន​វង្ស​នាង​ពៅ​» ដែល​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន​កន្លង​មក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]