សហគ្រាស​សង្គម​កម្ពុជា​ (Social Enterprise Cambodia) និង ​Impact Hub ​ភ្នំពេញ ​សហការ​ជាមួយ សែលកាត ធ្វើដំណើរទៅ​កាន់​ ខេត្ត​ព្រះ​សីហ​នុ​ដើម្បី បង្កើត ​អាជីវកម្មថ្មី ក្នុងរយៈពេល 56 ម៉ោង​

 ភ្នំពេញ៖ ក្នុង​គោល​បំណង​បំផុសការ​យល់ដឹង ​និងលើកទឹកចិត្តចំពោះ​​ សហគ្រិនភាព​ សង្គម​ពលរដ្ឋខ្មែរ ​សហគ្រាស​ សង្គម​កម្ពុជា​ និង​ Impact Hub ​ភ្នំពេញ​ រួម​សហការ ជា​មួយ​ ​ក្រុមហ៊ុន សែលកាត បាន​បង្កើត​ គំនិត​ផ្តួ​ច​ផ្តើម​សហគ្រិនភាព​សង្គម​ ដែលជាសិក្ខា សាលាមាន 5 វគ្គ ​ដើម្បីបង្ហាញ​ ដល់សិក្ខាកាម ដែលបានចូលរួម ទាំងអស់ឲ្យយល់អំពី​របៀប​ ធ្វើអាជីវកម្ម និងផ្លាស់​ប្តូ​រ​គំនិត គ្នាទៅវិញទៅមក ក្នុងការដំណើការអាជីវកម្ម មួយឲ្យបានជោគជ័យ។ ​

ក្នុងគោលបំណងដើម្បីជំរុញ ឲ្យសិក្ខាកាមខ្មែរទាំងអស់ ទទួលបានអត្ថប្រយោជន៍ ចំបងៗ ពីវាគ្មិនខ្មែរ ដែលមានបទពិសោធន៍ និងទទួលបានជោគជ័យ លើអាជីវកម្មកន្លងមក សហគ្រាស សង្គមកម្ពុជា ផ្តល់ជូនកិច្ចពិភាក្សា និងបទបង្ហាញទាំងស្រុង ជាភាសាខ្មែរ ដោយវាគ្មិនដែល ទទួលបាន ភាពជោគជ័យ លើអាជីវកម្ម ហើយ ពួកគាត់និងពាំនាំនូវប្រធានបទ ដ៏មានអត្ថប្រយោជន៍​ សំរាប់សិក្ខាកាម យកទៅអនុវត្ត ក្នុងអាជីវកម្មរបស់ពួកគេ។​

សិក្ខាកាម​នឹង​បានសិក្សា​ពី​របៀប​​កំណត់​ និង​ដោះស្រាយ​បញ្ហា​សង្គម ​ឬ​បរិស្ថាន ដែល​ប៉ះពាល់​ ដល់​សហគមន៍​របស់​ពួក​គេ​ សិក្សាពីរបៀប​ បង្កើតនូវ​ដំណោះ ស្រាយ​ប្រកប ដោយ​ប្រសិទ្ធភាព​ ​អភិវឌ្ឍកែ លម្អសំណើ គម្រោង និង ​គំរូ​អាជីវកម្ម​ មួយរឹងមាំ ​ប្រកបដោយ លក្ខណៈ​ច្នៃប្រឌិត​ កសាង​ផែនការ​ ហិរញ្ញវត្ថុ​ប្រកបដោយ ​និរន្តរ​ភាព បង្កើត​ចក្ខុវិស័យ បំផុសគំនិត​ និង​បេសកកម្ម​ ធានា​បាន​នូវភាព​ វិ​ជ្ជ​មាន ​ផល​ប៉ះ​ពាល់​ ដែលអាចកើនឡើង ហើយជា​ចុងក្រោយ​ក្រុម ពិភាក្សា​នឹងធ្វើ​ប​ណ្តា​ក់​ ទុនដេញថ្លៃគម្រោង ដើម្បីក្លាយជាអ្នកវិនិយោគ​ និង​សហគ្រិនពិតប្រាកដមួយ​។

គំនិតផ្តួ​ច​ផ្តើ​មជុំទីមួយ ត្រូវ​បានធ្វើ​ឡើងនៅ​ខេត្ត​សៀម​រាប​ចាប់​ពី​ថ្ងៃទី3-5 ខែ​កក្កដា ដែល​បាន​ កំណត់គោល គំនិតចាប់ផ្ដើម 3 ធំៗ​។

ក្រុម Cam Bamboo បានឈ្នះ​ការ​ប្រកួត​ប្រជែង​ដោយសារ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ខ្លួន​ ក្នុងការ ផលិត​ចង្កឹះ​ឫស្សី​ដែល​ផលិត​ឡើង ពី​ឫ​ស្សី​នៅ​ក្នុង​ សហគមន៍​របស់​ពួក​គេ​។ ណារុន បញ្ញាវឌ្ឍ មកពីក្រុម Cam Bamboo បានឲ្យដឹងថា​ «​អាជីវកម្ម​របស់​ យើង​ផ្តោ​ត​​សំខាន់​លើ​ ការ​ប្រើប្រាស់​ឫស្សី​នៅ​ កម្ពុជា​ជា​វត្ថុ​ធាតុ​ ដើម​សម្រាប់​បង្កើតជា ផលិតផល​ជាច្រើនមុខ​។ ចង្កឹះ​គឺ​ជា​ផលិត​ផល​ ដែល​យើង​ចង់​ ចាប់​ផ្តើ​ម​ផលិត​មុនគេ។ យើង​ឃើញ​ថា​ វា​មាន​តម្រូវ​ការ​ ប្រចាំថ្ងៃខ្ពស់បំផុត​​នៅ​ លើ​ពិភពលោក​ ពិសេស​ នៅបណ្ដា​ ប្រទេស​ក្នុងតំបន់​អាស៊ី​។ តម្លៃ​ស្នូល​នៅ​ក្នុង​ អាជីវកម្ម​របស់​យើង ​គឺ​ផ្តល់​ការងារ​ដល់​ ប្រជាពលរដ្ឋនៅ​ ក្នុង​សហគមន៍​របស់​ យើង​តាម​រយៈ​ការ​ លើក​ទឹក​ចិត្ត​ ឱ្យ​ពួក​គាត់​ ដាំ​ឫស្សី​នៅ​លើ​ដី​ដែលពួក​ គាត់​មាន។​»

សម្រាប់ជុំបន្ទាប់នៅខេត្ត​ព្រះ​សីហ​នុ​ វាគ្មិន​​កិត្តិយសចូលរួមមានដូចជា លោក ហាវ គង់ងី ​នាយក​ ប្រតិបត្តិ​នៃ My Dream Home លោក សុភមង្គល​ នាយក​ប្រតិបត្តិ​នៃ Codeingate និង​លោក ឆាំ សិលា​ ​នាយក​ប្រតិបត្តិ​នៃ​ The Duck Soup and Eco-Trails Cambodia ជាដើម។

សម្រាប់ព័ត៌មានបន្ថែមសិក្ខាសាលាសហគ្រាសសង្គម និង​ព្រឹត្តិការណ៍​ថ្មីៗ សូម​ចូល​ទៅកាន់ phnompenh.impacthub.net


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]