ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ជា​អ្នក​លក់ដូរ​ចាប់​ហួយ​នៅ​តាម​ផ្ទះត្រូវ​ភ្លើង​​ឆាបឆេះ​រលា​កដៃ​ និង​ជើង​ទាំង​សងខាង ខណៈ​ពេល​ដាក់ចង្ក្រាន​ធ្វើ​ម្ហូប​នៅ​ជិត​ប៊ីដុង​សាំង​ដែល​កំពុង​បូម​ដាក់ដប​​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧ ​តុលា នៅ​ភូមិ​ស្វាយ​អាត់កណ្តាល ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល​ ។

ស្ដ្រី​រង​គ្រោះ​មានឈ្មោះ ហុ​ក គឹ​ម​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​កើតហេតុ​គាត់​នៅផ្ទះ​តែ​ម្នាក់ឯង ត្រូវជា​ត្រូវ​ថ្ងៃ​កាន់បិណ្ឌ​នៅ​វត្ត​ព្រែក​តា​មា​ក់ ទើប​គាត់​​​ធ្វើ​ម្ហូបស្ងោ​ម្រះ​ដើម្បី​យក​ទៅ​កាន់​នៅ​ថ្ងៃ​ទី​៨ ​តុលា​នេះ ​​​ដោយ​ដាក់​ចង្ក្រាន​នៅ​ជាប់​នឹង​ប៊ីដុង​សាំង​ចំណុះ​៣០​លី​ត្រ​ទុក​សម្រាប់​បូម​ដាក់​ដប​លក់ ។

ខណៈ​ពេល​កំពុង​តែ​ស្ងោ​ម្រះ​បណ្តើរ​បូម​សាំង​ចេញពី​ប៊ីដុង​ដាក់​ទៅ​ក្នុង​ដបបណ្តើរ ស្រាប់តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ធ្វើ​ឲ្យ​រលា​កដៃ​ខាងស្តាំ​ និង​ជើង​ទាំង​សងខាង ភ្លាម​ៗ​នោះ​ ព្រោះតែ​ខ្លាច​ភ្លើង​ឆេះ​ផ្ទះ​ទើប​គាត់​បង្ខំចិត្ត​កាន់​ពី​ដុ​ង​សាំង​ដែល​កំពុង​តែ​ឆេះ​នោះ​ទៅ​ចោល​ខាងក្រៅ​ផ្ទះ ទើប​មាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ពន្លត់ភ្លើង​ដែល​ឆេះ​ទាន់​ពេលវេលា​។

ក្រោយ​ពេល​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់កណ្តាល ប៉ុន្តែ​គ្រូពេទ្យ​អត់​មាន​ជំនាញ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​មុន​នឹង​យក​មក​មន្ទីរពេទ្យ​អ្នក​ជិតខាង​បាន​យក​បន្ទា​លកន្ទុយក្រពើ​មក​បិទ​ និង​គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ទិញ​ស្ព្រាយ​​យក​មក​បាញ់​ដើម្បី​កាត់​បន្ថយកម្តៅ​ក្នុង​ខ្លួន ។

តាម​សម្តី​របស់​គ្រូពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ឲ្យ​ដឹង​ថា កម្រិត​នៃ​ការ​រលាកជា​កម្រិត​ស្រាល​ស្ថិត​ក្នុង​ដំណាក់កាល​ទី​មួយ​មិន​ធ្ងន់ធ្ងរ​ទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]