ភ្នំពេញ៖ Philips បានចូលរួមសហការជាមួយសែលកាតក្នុងការលក់ទូរស័ព្ទជាមួយគំនិតចាប់ផ្តើម ហាងក្នុងហាង។

Philips មានវត្តមានក្នុងសារព័ត៌មានពិភពលោកក្នុងពេលថ្មីៗ ជាមួយការចេញលក់ ទូរស័ព្ទ Android ថ្មី 2 ម៉ូដែលនៅក្នុងប្រទេស ឥណ្ឌា ដើម្បីឆ្លើយតប ទៅនឹងអតិថិជនដែល ត្រូវការទូរស័ព្ទ ដែលមាន សមត្ថភាពខ្ពស់ (s358) និងមធ្យមដែលមាន មុខងារគួរជាទីទុកចិត្ត (s309) ។ ខណៈពេលដែល ​​​ ម៉ូដែល(s358)  មិនទាន់មាន លក់នៅក្នុងប្រទេសកម្ពុជា ម៉ូដែល(s309) ដែលមានប្រព័ន្ធ ប្រតិបត្តិការ Android 4.4 KitKat-based ជាមួយល្បឿន 1GHz Dual-core  ដំណើរការ រួមជាមួយ RAM ទំហំ 512MB មានលក់នៅ ការិយាល័យកណ្តាល របស់សែលកាតដែល ជាមួយការផ្តល់ជូនពិសេស ។ 

កិច្ចព្រមព្រៀងរវាង Philips និង ក្រុមហ៊ុន Cellcard នឹងអនុញ្ញាតឱ្យ ការិយាល័យសែលកាត មានលក់ នូវទូរស័ព្ទទំនើប Philips ភ្ជាប់មកជាមួយការ ផ្តល់ជូនជាពិសេស ហើយមាននៅតែ នៅក្នុងការិយាល័យ សែលកាតតែប៉ុណ្ណោះ។ 

លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ Philips Mobile ក្នុងប្រទេស  កម្ពុជា ៖ " ក្រុមហ៊ុន Cellcard និង Philips មានទស្សនវិស័យដូចគ្នា ក្នុងការផ្តល់ជូនអតិថិជន នូវបច្ចេកវិទ្យាបង្កើតថ្មី ដែលជះឥទ្ធិពលវិជ្ជមានទៅ នឹងជីវិត ប្រចាំថ្ងៃរបស់អតិថិជន។ យើងជឿជាក់ថា ភាពជាដៃគូ ដែលមានទស្សនវិស័យ ដូចគ្នាមួយអាចទទួលបាន លទ្ធផលជាវិជ្ជមាន។ យើងមាន ក្ដីរំភើបបំផុត ដោយបានធ្វើ ការរួមគ្នា ជាមួយក្រុមហ៊ុន Cellcard មិនត្រឹមតែធ្វើឱ្យ អតិថិជនយើង កាន់តែច្រើនអាចរកជាវ ទូរស័ព្ទរបស់យើងនោះទេ ប៉ុន្តែបានកំណត់ និងណែនាំ ទូរស័ព្ទដែលសក្ដិសម តាមតម្រូវការនៅ ក្នុងទីផ្សារកម្ពុជា​ ជាមួយលក្ខណៈមុខងារ ពិសេសរបស់ទូរស័ព្ទទំនើបដែលជា ទីទុកចិត្ត កញ្ចប់គម្រោងពិសេស និងសេវាទូរស័ព្ទចល័ត ដែលផ្តល់ជូនក្នុង តម្លៃសមរម្យសម្រាប់អតិថិជន។ យើងមានក្ដី សង្ឃឹម​ជឿជាក់ និងគាំទ្រគោលគំនិត ផ្ដួចផ្ដើម​ SIS​(ហាងក្នុងហាង)  របស់សែលកាត​ ហើយរំពឹងថាកិច្ចសហការនេះ នឹងរួមចំណែកឆ្ពោះ ទៅរកភាពជោគជ័យ។»

គំនិតផ្ដួចផ្ដើម SIS របស់សែលកាត ជាផ្នែកមួយនៃការកែលម្អការលក់ក្នុងហាងរបស់ខ្លួន ដែលនឹងធ្វើ ឲ្យសាខាក្រុមហ៊ុន សែលកាត ទាំងអស់ក្លាយជា ហាងទិញលក់តែមួយ ដែលមានលក់របស់របរ ដ៍សំបូរបែប ដើម្បីផ្តល់នូវតម្រូវការ ទូរគមនាគមន៍ របស់អតិថិជន និង ចង់ឱ្យមានមានភាព ងាយស្រួលទាំងសងខាង។ ការិយាល័យកណ្តាលសែលកាត នៅមហាវិថីព្រះសីហនុ នឹងក្លាយជាហាង SIS លើកដំបូងក្នុង ការបម្រើនៃ គម្រោង នេះ។ ការលក់នេះនឹងបន្តទៅ ហាងទាំងអស់ នៅក្នុងទីក្រុង សំខាន់ៗក្នុង រយៈពេលប៉ុន្មានខែ ខាងមុខនេះ។

"គម្រោង SIS មានបំណង ឆ្ពោះទៅរក ការផ្តល់ជូននូវ អតិថិជនរបស់យើងដែលជា សេវាកម្មរួម និងការកើន ឡើងនូវភាព ងាយស្រួល។ គោលបំណងរបស់យើង គឺបម្រើរាល់ អតិថិជនក្នុង វិស័យទូរគមនាគមន៍ ចល័តដែលត្រូវការ ឬចង់បាន ដំណោះស្រាយ នៅពេលណា ពួកគេឈានជើង ចូលទៅក្នុងហាង ក្រុមហ៊ុន Cellcard ។ ភាពជាដៃគូ របស់យើងជាមួយនឹង ស្មាតហ្វូន របស់ក្រុមហ៊ុន Philips និង ក្រុមហ៊ុនផ្សេងៗទៀត ដែលបានរួម ចំណែកដល់គោលបំណងនេះ ហើយយើងក៏បាន សរសើរនូវ មតិឆ្លើយតប ជាវិជ្ជមាន និងសហប្រតិបត្តិការពី ដៃគូរបស់យើង សម្រាប់គម្រោងនេះ ហើយយើងនឹង ខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យគម្រោងនេះ និងដៃគូសហការ ទាំងអស់ទទួលបានជោគជ័យ។ "- Laszlo Bartas,  CCO, នៃក្រុមហ៊ុនសែលកាត

អតិថិជនដែលបានទៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាត អាចទទួលបានបម្រើជូនយ៉ាងពិសេសនេះចាប់ពី ថ្ងៃទី៧ ខែតុលា នេះតទៅ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]