ចិន៖ វាពិតជារឿងមិនធម្មតានោះទេ ដែលមានមនុស្សអាចពត់ពែនខ្លួន យ៉ាងល្វត់ល្វន់ ចូលទៅក្នុងប្រអប់ដ៏ តូចចង្អៀតបែបនោះបាន។ ជាក់ស្តែងណាស់ នារីដែលជាកីឡាករិនីកាយសម្ព័ន្ធម្នាក់ មានសមត្ថភាពខ្ពស់ អាចធ្វើបាន យ៉ាងល្អឥតខ្ចោះ ដោយពន់ពែនខ្លួន ចូលក្នុងប្រអប់តូចៗទាំងនោះ ពីមួយទៅមួយ ដែលមើលទៅគួរឲ្យស្រៀវជំនួស។


ទិដ្ឋភាពពេលដែលនាងសម្តែង

តាមរយៈឃ្លីបវីដេអូនេះ បានបង្ហាញពីកីឡាការិនីកាយសម្ព័ន្ធ​ ជនជាតិចិនម្នាក់ ឈ្មោះថា Liu Teng អាយុ ២៤ឆ្នាំ បានធ្វើការសម្តែងសមត្ថភាពពិសេស យ៉ាងអង់អាច និងអស្ចារ្យ ដោយពត់ខ្លួនដ៏ល្វត់ល្វន់របស់នាង ចូលទៅក្នុងប្រអប់តូចៗ ក្នុងកម្មវិធីផ្សាយផ្ទាល់ “ Impossible Challenge” របស់ស្ថានីយ៍ទូរទស្សន៍ចិន CCTV ។

យ៉ាងណាមិញ ចំពោះការសម្តែងដ៏តក់ស្លុតនេះ បានធ្វើឲ្យគណៈកម្មាការ ដកករ ចំហរមាត់ មើលឡើងភ្លឹក មិនហ៊ានព្រិចភ្នែកគ្រប់ៗគ្នាតែម្តង ចំពោះការបញ្ចេញសមត្ថភាពពិសេស របស់នាងដោយពត់ខ្លួនឆ្លងពី មួយទៅមួយ អស់៤ប្រអប់ឯណោះ មុនពេលអាចចេញពីប្រអប់ទាំងនោះបាន៕

តោះ! ចង់ដឹងកាន់តែច្បាស់ សូមទស្សនាឃ្លីបវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖  បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]