ភ្នំពេញ៖  ប្រិយមិត្ត ដែលបានទស្សនារឿងកំប្លែងថៃ "I Fine Thank you love you" ប្រហែលជា បានស្គាល់ហើយ ពីតួប្រុស គឺលោក Sunny ​ដែលនាពេលបច្ចុប្បន្ននេះ រូបគាត់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ហើយកាលពីយប់មិញនេះដែរ លោក Sunny  និង តារាស្រី នាង Violette បានមានវត្តមាន នៅរោងភាពយន្ត Platinum Cineplex ផ្សារទំនើបសូរិយា ក្នុងកម្មវិធីជំនួបតារាក្នុងរឿងថ្មី​របស់​ពួកគេ គឺរឿង "Heart Attack" ។

ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើននាក់ ទាំងប្រុសនិងស្រី បានចូលរួម និងហ៊ោរកញ្ចៀវយ៉ាងខ្លាំង ពេលឃើញវត្តមាន តារាសម្តែងទាំង២នាក់ ហើយពួកគេថែមទាំងបានហត្ថលេខា ពីតារាក្នុងដួងចិត្តរបស់ពួកគេផងដែរ។


ដោយឃើញ ការចួលរួមយ៉ាងច្រើន ពីអ្នកគាំទ្របានធ្វើឲ្យ លោក Sunny និង នាង Violette រំភើបយ៉ាងខ្លាំង ហើយពួកគេ ថែមទាំងប្រាប់ឲ្យដឹងថា ​ពួកគេពិតជាសប្បាយចិត្តខ្លាំង ព្រោះមិននឹកស្មានថាមានអ្នកគាំទ្រកម្ពុជា ស្រឡាញ់ រាប់អាន និងគាំទ្រដល់ពួកគេច្រើន ដល់ថ្នាក់នេះនោះទេ។ ហើយពួកគេ ក៏បានសំណូមពរផងដែរថា សូមឲ្យបងប្អូនខ្មែរ អញ្ចើញចូលទស្សនារឿងថ្មីនេះ ឲ្យច្រើនកុះករផង ព្រោះពួកគេ ខិតខំសម្តែងយ៉ាងអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្រទាំងអស់គ្នា។



ចំពោះរឿង "Heart Attack"  នឹងចាប់ផ្តើម ចាក់បញ្ជាំងជាផ្លូវការ ក្នុងថ្ងៃនេះតែម្តង គ្រប់បណ្តារោងភាព យន្តនានា ផងដែរ៕



ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]