វាមិនមែនជារឿងងាយស្រួលទេ ក្នុងការចាប់បាន នរណាម្នាក់ដែលមានរឿងអ្វីបិទ បាំងនឹងអ្នក ជាពិសេសគឺ មនុស្សសំខាន់ របស់អ្នកតែម្តង តែទោះជាយ៉ាងណា វាក៏មិនមែនងាយស្រួលដូចគ្នា ក្នុងការលាក់កំបាំង រឿងអ្វីមួយ ពីនរណាម្នាក់ដែលកំពុងសង្កេតមើល ពីទង្វើររបស់អ្នកនោះដែរ ដូចពាក្យចាស់ថា ក្នុងលោកនេះ គ្មានអ្វី ជាអាថ៌កំបាំងនោះទេ។ 

ជាក់ស្តែងបុគ្គលជាសង្សារ រឺគូស្រករខ្លះ តែងមានការព្រួយបារម្ភ ពីមនុស្សជា ទីស្រលាញ់របស់ខ្លួន ខ្លាចពួកគេមានធ្វើរឿងអ្វីមិនល្អ លាក់បាំងនឹងខ្លួន។ មិនជាអ្វីថ្ងៃនេះ ខ្មែរឡូតនឹងលើកយក សញ្ញាទាំង១៥ ដែលបង្ហាញថា បុគ្គលជាទីស្រលាញ់ របស់អ្នក មានរឿងអ្វីលាក់កំបាំងនឹងអ្នក ដែលដកស្រង់ចេញ មកពី ប្រភពបរទេស៖

  1. នៅពេលដែលអ្នក សួរសំនួរ ឬចោទប្រកាន់អ្វីមួយ ទៅលើរូបគេ គេនឹងធ្វើឲ្យ រឿងនោះ ចាប់អារម្មណ៍ទៅលើអ្នកវិញ។
  2. គេនឹងបន្ថែមដំណើររឿង ដែលមិនសំខាន់ ដាក់បញ្ចូលទៅក្នុងរឿងនោះ៖ ការបន្ថែមពណ៌ ទៅលើសាច់រឿង គឺជាតិចនិចមួយ ដូចជាការប្រាប់បន្ថែម ពេលវេលានៃដើមរឿង រឺបន្ថែមព្រឹត្តិការណ៍ មិនសំខាន់ ដូចជាការទិញកាហ្វេ គេនឹងប្រាប់ពីប្រភេទ កាហ្វេដែលគេបាន ទិញជាដើម។ នេះវាគ្រាន់តែជា ការបន្ថែមឲ្យ សាច់រឿងស្តាប់ទៅ ដូចជាពិតៗប៉ុណ្ណោះ។
  3. ចាប់ផ្តើមលាក់បាំង កុំព្យូទ័រយួរដៃ រឺទូរស័ព្ទរបស់គេ៖ មនុស្សគ្រប់រូបមានសិទ្ធិ លាក់បាំង នូវឯកជនភាព ប៉ុន្តែប្រសិនបើគេ មិនអាចទុកទូរស័ព្ទ រឺកុំព្យូទ័រយួរដៃ នៅក្បែរអ្នកដែលកំពុង នៅក្នុងបន្ទប់តែឯង លើសពី ១៥វិនាទីនោះទេ គឺគេប្រាកដជា មានរឿងអ្វី មិនស្រួលលាក់បាំង នឹងអ្នកហើយ។
  4. មានប្រតិកម្មតបភ្លាមៗ នៅពេលដែលអ្នក សួរសំនួរអ្វីមួយ៖ "ម៉េចក៏សួរខ្ញុំចឹង?"
  5. ព្យាយាមធ្វើឲ្យសំនួរ ដែលអ្នកសួរទៅគេ ហាក់ដូចជា អ្នកកំពុងតែឆ្កួត ឬឡប់ៗទៅវិញ ៖ "ម៉េចបានចេះសួរចឹងទៅកើត?"
  6. និយាយដោយគេចវេះ និងមិនប្រើពាក្យ "ខ្ញុំ"៖ គេនឹងចាប់ផ្តើម និយាយដោយសកម្ម នៅពេលដែលអ្នក សួរអំពីរឿងផ្ទាល់ ខ្លួនរបស់គេ ដែលនេះគឺជាការ ព្យាយាមបង្វែរ ស្ថានភាពមួយ។
  7. ចាប់ផ្តើមគេចវេះ មិនចង់នៅជាមួយអ្នក តែពីរនាក់៖ ពីព្រោះតែគេ មិនចង់ឲ្យការសន្ទនា រវាងអ្នកនិងគេ ចូលទៅដល់រឿងនោះ។
  8. កាលវិភាគនៅជាមួយអ្នក ចាប់ផ្តើមតិចឡើងៗ៖ គេនឹងចាប់ផ្តើម ក្រោកពីដំណេកពីព្រលឹម ហើយចូលមកផ្ទះវិញ នៅពេលយប់ជ្រៅ។
  9. កាន់តែរវល់ខ្លាំងៗឡើង៖ គ្មានសូម្បីតែពេលជួបមុខ ឆ្លើយតបសារ រឺទូរស័ព្ទមកកាន់អ្នកវិញ។
  10. និយាយដោយ ប្រើកាយវិការគួឲ្យសង្ស័យ៖ ចាប់ផ្តើមនិយាយ ដោយយកដៃអោបទ្រូង យកដៃប៉ះមុខ នេះជាការចាប់ផ្តើម បង្កើតគម្លាតរវាងគេ និងអ្នក។
  11. តិចតួចបំផុត ដែលគេហ៊ានមើលមុខអ្នក ភ្នែកទល់នឹងភ្នែក។
  12. ចាប់ផ្តើមខ្វល់ខ្វាយ មិនចង់ឲ្យអ្នកនិយាយជាមួយ នឹងមិត្តភក្តិរបស់គេ៖ "មិត្តភក្តិរបស់គេអាចនឹង និយាយរឿងនោះ ចេញមកដោយចៃដន្យ"។
  13. ឆ្លើយសំនួររបស់អ្នក ដោយប្រើប្រាស់ ឃ្លាសំនួរវិ់ញ៖ "អ្នកគិតអ្វី?", "ហេតុអ្វីបានខ្ញុំត្រូវធ្វើចឹង?", "ម៉េចបាននៅតែសួរចឹងទៀត?"
  14. និយាយដោយមាន លក្ខខណ្ឌមុឺងម៉ាត់ច្រើន៖ "ខ្ញុំគ្មានថ្ងៃនឹងធ្វើរឿងនេះ", "ខ្ញុំមិនដែលធ្លាប់ បានធ្វើវាទេ"។
  15. និយាយឃ្លាដដែលៗ ៕

 

ប្រភព Metro

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]