ចិន៖ រូបថតជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាព កកស្ទះចរាចរ នៅលើផ្លូវហាយវេ ក្នុងទីក្រុងប៉េកាំង បានធ្វើឲ្យអ្ន​កនិយម ប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង និងសឹងមិនជឿនឹងភ្នែក បន្ទាប់ពីរថយន្ត ទាំងនោះ សម្រុកចូលមកក្នុងទីក្រុងវិញ ក្រោយថ្ងៃឈប់សម្រាក នៃទិវាបុណ្យជាតិ ត្រូវបានបញ្ចប់។


ទិដ្ឋភាពកកស្ទះចរាចរ ដោយសាររថយន្តរាប់ពាន់គ្រឿង

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តរាប់ពាន់គ្រឿង តម្រៀបគ្នា ជាច្រើនជួរ បានសម្រុក ចូលតាមច្រកផ្លូវ ប៉េកាំង-ហុងកុង-ម៉ាកាវ បណ្តាលឲ្យស្ទះកកកុញ បើកសឹងមិនទៅមុខ ចាប់ពីរសៀល ថ្ងៃអង្គារ៍ ទី០៦ រហូតដល់យប់ ថ្ងៃពុធ ទី០៧ ខែតុលា ក្រោយថ្ងៃឈប់សម្រាក នៃទិវាបុណ្យជាតិ ត្រូវបានបញ្ចប់។

ប្រភពដដែលបានឲ្យដឹងទៀតថា មនុស្សប្រមាណជា ៧៥០លាននាក់ ឬជិតពាក់កណ្តាល នៃចំនួន ប្រជាជនចិនសរុប បានធ្វើដំណើរ ក្នុងអំឡុងពេល ឈប់សម្រាក ៧ថ្ងៃ នៃទិវាបុណ្យជាតិ “Golden Week”។

យ៉ាងណាមិញ ទិដ្ឋភាពនៃការកកស្ទះចរាចរ នេះដែរ ត្រូវបានថត ពីលើអាកាស ដែលមើលទៅ ហាក់បីដូចជា សត្វស្រមោច ជាច្រើនពាន់ក្បាល កំពុងតែប្រជ្រៀតគ្នា ចូលទៅក្នុងរោង វិញអីចឹង។

ចង់ដឹងយ៉ាងណា សូមទស្សនាទិដ្ឋភាពនោះទាំងអស់គ្នា៖




ប្រភព ៖ ចិន

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]