ខេត្ត​កែប ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ ​​ពេលចេញ ពី​ងូត​ទឹកដៃ​នៅ​សើម​ទាញ​​ម៉ាស៊ីន​​ គាបសក់​​មក​ ដោត​បម្រុង​ កៀប​សក់​រៀប​ចំ​ ខ្លួន​ទៅ​វត្ត​។

ហេតុការណ៍​នេះ​​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​២០​នាទី​ ថ្ងៃ​ទី​៧ តុលា នេះនៅ​ចំណុច​ខាង​កើត​ផ្សារ​ពង​ទឹក​ ភូមិ​អូរ​ដូង ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​។

ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​លែន ទ្រី អាយុ​២៥​ឆ្នាំ មាន​ប្តី​ជា​អាណិក​ជន​រស់​នៅ​ឯបរទេស​។

ក្រោយ​កើតហេតុ​ភ្លាមៗ​ក្រុម​គ្រួសារ​បាន​ហៅ​​ប៉េ​អឹម​ស្រុក​ដំណាក់​ចង្អើរ​មក​ពិនិត្យ​ និង​ដឹក​ ទៅ​សង្គ្រោះ​ នៅ​មន្ទីរ​ពេទ្យ​ដែរ តែ​ពេល​ទៅ​ ដល់​ពេទ្យ​ប្រាប់​ថា នាងស្លាប់​បាត់​ហើយ ក៏​ដឹក​មក​លំនៅ​ ឋាន​វិញ​រៀប​ចំ​ធ្វើ​ បុណ្យ​តាម​​ប្រពៃណី។

ប្រភពពី​សាច់​ញាតិ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​ចូល​ងូត​ទឹក​រៀប​ចំ​ខ្លួន​ បម្រុង​ទៅ​វត្ត​ ដោយ​បាន​យកម៉ាស៊ីន​​ គាប​សក់​មក​គាប​ ស្រាប់តែ​​ឆ្លង​ចរន្ត​អគ្គិស​នី​ ឆក់​ស្លាប់​តែ​ម្តង​៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]