ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ ដែលគេស្គាល់ថា ជាតារាសម្តែងមួយរូប ហើយចុងក្រោយនាង បានដើរជាតួខ្មោច នៅ ក្នុងរឿង ហ្វ៊េសប៊ុកផ្តាច់ ព្រលឹងនោះ ត្រូវបានគេអះអាងថា បានលោតសម្លាប់ខ្លួនពី លើផ្ទះជាន់ទីពីរ ស្លាប់នៅនឹង កន្លែងតែម្តង ក្រោយពីនាង កើតមានជម្លោះ ជាមួយប្តីតាំងពី ក្បាលព្រលប់រួចមក ។

ករណីតារាសម្តែងខាងលើ លោតសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុច ផ្ទះលេខ ១២១ ផ្លូវលេខ ១៩២Z ក្នុងសង្កាត់១ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាផ្ទះដែលនាង ជួលស្នាក់នៅ ជាមួយនឹងប្តី ដែលទំនង យកគ្នាជា ប្តី-ប្រពន្ធ ដោយមិនបានរៀបការ ។ តារាសម្តែង ដែលលោតសម្លាប់ខ្លួននេះ ត្រូបានគេស្គាល់ឈ្មោះ ឃិន រដ្ឋា អាយុ ២៥ឆ្នាំ ហើយក្រៅពីមាន មុខរបរជាតារាសម្តែង គេក៏ឃើញមានប័ណ្ណ សម្គាល់ខ្លួនរបស់នាង ជាបុគ្គលិករបស់ ក្រុមហ៊ុនផែស្ងួត តេង ឡាយ ផងដែរ នាងមានស្រុក កំណើតភូមិ ផ្លូវពោធិ៍វង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ចំណែកប្តីមិន ត្រូវបានគេស្គាល់អត្ត សញ្ញាណ លំអិតនោះទេ ដោយគ្រាន់តែគេស្គាល់ ឈ្មោះ ផានី អាយុខ្ទង់ ៣០ឆ្នាំ មានមុខរបរ ជាអង្គរក្សរបស់ឧកញ៉ា ម្នាក់ ដែលគេមិន បានស្គាល់ឈ្មោះ ។

តាមព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ ដែលជាអ្នកជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ តាំងពីម៉ោង ប្រមាណជាង ៧យប់ គេស្តាប់លឺ ប្តី-ប្រពន្ធ ពីរនាក់ខាងលើនេះ កើតមានជម្លោះនឹងគ្នា ដោយជម្លោះនោះទំនង ផ្តើមចេញពី រឿងប្តីប្រចណ្ឌ ។ លុះនៅម៉ោងកើតហេតុ ស្រាប់តែកើតមានការ ផ្អើលឆោឡោឡើងថា នាង រដ្ឋា បាន លោត សម្លាប់ខ្លួនពីលើ ផ្ទះបាត់ទៅហើយ ។ ក្រោយកើតហេតុ បុរសជាប្តីឈ្មោះ ផានី មិនបានចុះទៅមើល សពរបស់ប្រពន្ធ នោះឡើយគឺ បានគេចខ្លួនបាត់ទៅ ដោយគេនៅ មិនទាន់ដឹងច្បាស់ថា ករណីខាងលើនេះ គឺជាករណីធ្វើ អត្តឃាតលោតសម្លាប់ ខ្លួនពីលើផ្ទះពិតប្រាកដ ឬក៏បង្កឡើងដោយប្តី ច្រានទម្លាក់ ខណៈកើតមានជ ម្លោះជាមួយនឹង គ្នា នោះឡើយ ។ ប៉ុន្តែ យោងតាមមិត្តភក្តិរបស់នាងម្នាក់ ដែលភ្នាក់ងារព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលទូរស័ព្ទសួរ មិត្តភក្តិរូបនេះ បានអះអាងថា ក្រោយពេលកើត ហេតុប្តីរបស់នាង ឃិន រដ្ឋា បានទូរស័ព្ទមកខ្លួន ដោយ អះអាងថា ប្រពន្ធខ្លួនបាន លោតសម្លាប់ ខ្លួនដោយ វាមិនមែន ជាករណីច្រានទម្លាក់ ហើយខ្លួនជាប្តីក៏ មិនបាន វាយធ្វើ បាបប្រពន្ធនោះដែរ តែខណៈឈ្លោះប្រកែកគ្នា ប្រពន្ធរបស់ខ្លួនចេះតែស្រែក ប្រាប់អ្នកជិតខាងថា ខ្លួនវាយ ធ្វើបាប នាង ។

ដោយឡែកយោងតាមសាក្សីម្នាក់ទៀត បានអះអាងថា ទោះបីជាករណីខាងលើត្រូវបានគេធ្វើការ សន្និដ្ឋានជា ជំហានដំបូងថា ជនរងគ្រោះ បានលោតសម្លាប់ ខ្លួនក៏ដោយ តែសាក្សីរូបនោះបាន សុំឲ្យមានការ ស៊ើប អង្កេតករណី នេះឲ្យបានលំអិតថា តើវាផ្តើមចេញពី រឿងអ្វីពិត ប្រាកដ ជារឿងលោត សម្លាប់ខ្លួន ឬជារឿងច្រាន ទម្លាក់ធ្វើឲ្យស្លាប់ ។ សាក្សីខាងលើដែលធ្លាប់ ស្គាល់ស្រ្តីរងគ្រោះ បានអះអាង បន្តថា កន្លងមកស្រ្តីរងគ្រោះ ធ្លាប់បាននិយាយថា ប្តី របស់ខ្លួនធ្លាប់ច្រាននាង ទម្លាក់ពីលើផ្ទះ ម្តងរួចមកហើយ ខណៈឈ្លោះប្រកែកគ្នា តែនាងតោង បង្កាន់ដៃជាប់ ហើយ នាងក៏ធ្លាប់ បានប្តឹង ទៅសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាមន៍ ខណៈដែលប្តីវាយ ធ្វើបាបព្រោះតែ ប្តីរូបនេះ តែងតែធ្វើការ ចោទប្រកាន់ថា ប្រពន្ធផិតក្បត់ ចង់ដោះដៃ ទៅមានប្រុសថ្មី តែស្រ្តីជាប្រពន្ធតែងតែ ធ្វើការបដិសេធរហូតមក ។

តាមការអះអាងថា ស្រ្តីរងគ្រោះខាងលើនេះ មានកូនម្នាក់នៅក្នុងបន្ទុកតែគេមិនដឹងថា ជាកូនជាមួយនឹងប្តីឈ្មោះ ផានី នេះ ឬជាមួយនរណា ផ្សេងនោះទេ ព្រោះតែនាង គឺជាតារាសម្តែងមួយរូប ដែលមានមិត្តភក្តិច្រើន ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]