ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរូចមកហើយ ថាតារាខ្មែរភាគច្រើន សង្វាតទៅធ្វើបុណ្យ ក្នុងពិធីភ្ជុំបិណ្ឌ ទោះបីការងារសិល្បៈពួកគេរវល់ប៉ុណ្ណាក៏ដោយ។ ហើយក្នុងនោះដែរ តារាស្រីស៊ិចស៊ី ឆយី ក៏បានឆ្លៀតទៅវត្ត ជាមួយនឹងកូនស្រីតូចសំណព្វរបស់នាងផងដែរ។

យោងតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ​ ដែលនាង បានទៅធ្វើបុណ្យ នៅវត្តអារ៉ាម ជាមួយនឹងកូនស្រីតូច ដែលទើបតែកើតបានប៉ុន្មានខែ តែប៉ុណ្ណោះ។ បើក្រឡកមើលរូបថតរបស់ អ្នកនាង ឆយី គឺនាង បានដាក់កូនផ្អឹបជាប់ ដើមទ្រូងតែម្តង ដែលមើលហាក់ដូចជាពិបាកសម្រាប់រូបនាងបន្តិច តែនាងនៅតែ ព្យាយាមយកកូន ទៅធ្វើបុណ្យ សាងកុសលរួមគ្នា។

ជាមួយគ្នានោះដែរ មានមតិជាច្រើន​ ក្នងបណ្តាញសង្គមហ្វេសប៊ុក បានសរសើរដល់ រូបនាងថា ទោះបីជានាងនឿយហត់ លំបាកដាក់កូនបែបនេះ យកទៅវត្ត ក៏នាងមិនត្អូញត្អែរអ្វីនោះដែរ៕





អ្នកនាង ឆយី ដាក់កូន ផ្អឹបជាប់ដើមទ្រូងនាង

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]