ភ្នំពេញ ៖ បុរសម្នាក់ដែលអះអាងថា ខ្លួនជា បុគ្គលិកបំរើការ នៅក្នុងក្លឹបឌ្រីមម៉ាត មានទីតាំង នៅក្បែរដេអិនក្នុងខណ្ឌទួលគោក ខណៈកំពុងបើក រថយន្ដដឹក ស្រីស្នេហ៍ជូនទៅផ្ទះ បានចងកំហឹងនឹង របាំងពុះចែកទ្រូងផ្លូវនៅលើកំណាត់ផ្លូវសហព័ន្ធ រុស្ស៊ីក្នុងភូមិក្បាលដំរី សង្កាត់កកាប ខណ្ឌពោធ ិ៍សែនជ័យ ពោលមុនព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ ក៏បុកបណ្ដាលឱ្យ បាក់អស់ចំនួន៥ផ្ទាំង ។

រថយន្ដបង្កហេតុខាងលើនេះ ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-4932 ធ្វើ ដំណើរពីលិចទៅកើត ។ សេចក្ដីរាយការណ៍ពី កន្លែងកើតហេតុបានឱ្យដឹងថា អ្នកបើករថយន្ដ បង្កហេតុខាងលើនេះ មានឈ្មោះ ឃុត វុត្ថា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជាបុគ្គលិកនៅក្លឹបឌ្រីមម៉ាត ស្នាក់នៅផ្ទះលេខ១៨ផ្លូវ៥៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយឡែកនារីម្នាក់ទៀតដែល រួមដំណើរនឹងជាស្រីស្នេហ៍របស់ខ្លួនមិនត្រូវគេស្គាល់ អត្ដសញ្ញាណនោះទេ ។

សេចក្ដីរាយការណ៍បានបន្ដថា គ្រោះថ្នាក់ចរា ចរដែលបានកើតឡើងកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២ខែសីហា នេះ បានបណ្ដាលឱ្យ រថយន្ដបែកកង់ដាច់ កាឡេខាងស្ដាំផ្នែកខាងមុខ ទៅមុខលែងរួច ហើយក៏ត្រូវបានសម ត្ថកិច្ចឈរជើងនៅទីនោះចាប់បានតែម្ដង ។

អ្នក បើករថយន្ដរូបនេះ បាននិយាយថា មូលហេតុដែល នាំឱ្យខ្លួនរ៉េចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវនៅ ខាងឆ្វេងដៃរបស់ខ្លួនោះ គឺមកពីងងុយដេកខ្លាំង ដោយសាតែធ្វើការ ហើយលក់មួយភាំងបណ្ដាលឱ្យមានគ្រោះថ្នាក់ បែបនោះកើតឡើងតែម្ដង ។

យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរខាងលើនេះ មិនបណ្ដាលឱ្យនរណា ម្នាក់រងរបួសឡើយ ប៉ុន្ដែនៅកន្លែងកើតហេតុគេ សង្កេតឃើញថា នារីដែលដេកនៅក្នុងរថយន្ដនោះ មិនបានចុះពីរថយន្ដនោះទេ បើទោះបីសមត្ថកិច្ច ចុះទៅវាស់វែងក៏ដោយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្ដ ទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយបន្ដទៀត៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]