កីឡាករហែលទឹកកម្ពុជា ហែមថន ពន្លឺ (HEMTHON Ponloeu) នឹងប្រកួតវិញ្ញាសាហែលទឹក Freestyle ចម្ងាយ ៥០ ម៉ែត្រ ក្នុងកីឡាអូឡាំពិក នៅថ្ងៃព្រហស្បតិ៍ ទី ២ ខែ សីហា ឆ្នាំ ២០១២ នេះ វេលាម៉ោង ៤ រសៀល ។ កីឡាករ ហែមថន ពន្លឺ នឹងហែលក្នុងក្រុមទី ៣ ខ្សែបន្ទាត់ទី ៧ ។ កីឡាករកម្ពុជាមានអាយុ ២២ ឆ្នាំ កម្ពស់ ១៧២ សង់ទីម៉ែត្រ និង ទម្ងន់ ៦២ គីឡូក្រាម ហើយមានឯកទក្តកម្មហែលផ្ទាល់ខ្លូនរយៈពេល 27.22 វិនាទីក្នុងចម្ងាយ ៥០ ម៉ែត្រ។ គួរសម្គាល់ថា ឯកទក្តកម្មពិភពលោក គឺ 20.91 វិនាទី និង ឯកទក្តកម្មអូឡាំពិកគឺ 21.30 វិនាទី ។

សូមជួយគាំទ្រកីឡាករកម្ពុជាឲ្យអស់ពីដួងចិត្ត ដោយ ចុចលីងនេះ HEMTHON Ponloeu ដើម្បីចូលក្នុងគេហទំព័រដែលមានឈ្មោះកីឡាករ HEMTHON Ponloeu និង ចុច LIKE ។

 

Update

លទ្ធផលនៃការប្រកួត របស់ កីឡាករហែលទឹកកម្ពុជា គឺទទួលបានលេខ ៨ ក្នុងក្រុមទី ៣ ដោយហែលក្នុងរយៈពេល 27.03 វិនាទី យឺតជាងលេងមួយក្នុងរយៈពេល 2.21 វិនាទី។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]