ភ្នំពេញ៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ គេហទំព័រ everjobs.com.kh ជាគេគេហទំព័រ ស្វែងរកការងារ ដែលមានភាពរីកចម្រើន យ៉ាងលឿនបំផុត នៅក្នុងប្រទេសកម្ពុជា បានដាក់ដំណើរ ការជាផ្លូវការ លើគេហទំព័រ របស់ខ្លួនជាភាសាខ្មែរហើយ។ ការបកប្រែជាភាសាខ្មែរ អាចជួយអោយអ្នកស្វែង រកការងារនិង និយោជកមានភាព ងាយស្រួលក្នុងការចុះ ឈ្មោះ បង្កើតប្រវត្តិរូប ការងារប្រកប ដោយវិជ្ជាជីវៈ ផ្សព្វផ្សាយ ការជ្រើសរើស បុគ្គលិកនិងរកមើល ឳកាសការងារ ជាង ៣៣០០ការងារ ជាភាសាខ្មែរ។


អ្នកស្រី Anne Rose Dingemans ដែលជាស្ថាបនិកនិង ជានាយកគ្រប់គ្រង គេហទំព័រស្វែងរកការងារ everjobs.com.kh បានថ្លែងថា ចាប់តាំងពីភាសាខ្មែរ ជាភាសាកំណើត របស់ប្រជាជន កម្ពុជាជាង ៩៧.៥ភាគរយ ការដាក់ដំណើរការ លើគេហទំព័រជាភាសាខ្មែរ គឺជាជំហាន មួយដ៏ត្រឹមត្រូវ សម្រាប់គេហទំព័រ ស្វែងរកការងារ everjobs។ យើងអាចឈានទៅ ដល់អ្នកប្រើប្រាស់ អ៊ិនធើណេតទាំង អស់នៅក្នុង ប្រទេសកម្ពុជានិង ផ្ដល់ឳកាសក្នុងការស្វែងរក ការងារក្នុងក្ដីសុបិន របស់ពួកគេ ដោយការដាក់ដំណើរ ការគេហទំព័រ ជាភាសាខ្មែរ។ លើសពីនេះ ទៅទៀត យើងមានបំណងដើម្បី បង្កើននូវបទពិសោធន៍ ជារួមទាំងអ្នកស្វែងរកការងារ និងនិយោជក ក្នុងការផ្ដល់អោយនូវមាតិការ នៃគេហទំព័រជាភាសាខ្មែរ ដែលធ្វើអោយពួកគេ មានភាពងាយស្រួល។ 

គោលដៅរបស់គេហទំព័រស្វែងរកការងារ everjobs.com.kh​ ដែលបានចាប់ផ្ដើមដំណើរការ កាលពី ខែមិនាកន្លងទៅគឺ ដើម្បីធ្វើអោយមាន ភាពងាយស្រួល និងរហ័សក្នុងការស្វែង រកការងារនិង ការជ្រើសរើស បុគ្គលិកដោយធ្វើការភ្ជាប់គ្នា រវាងអ្នកស្វែងរកការងារ និងនិយោជក។ ការដាក់ដំណើរការ ជាផ្លូវការដែល មានរយៈ ពេលតិចជាង៧ខែ សោះ មានអ្នកចូល មើលគេហទំព័រ everjobs.com.kh​ ជាង ៦ម៉ឺននាក់ក្នុងមួយខែ ដែលផ្ដល់ នូវឳកាសការងារជាង ៣៣០០ ការងារ មកពី ៩០០ក្រុមហ៊ុនរួមមាន ក្រុមហ៊ុនជាតិ និងអន្ដរជាតិ ហើយឥឡូវនេះ យើងមានគេហទំព័រជា ភាសាខ្មែរ វានឹងជួយជំរុញ អោយមានកំណើន អ្នកចូលមើលកាន់ តែច្រើនឡើង។

ការបកប្រែគេហទំព័រស្វែងរកការងារ everjobs.com.kh ជាភាសាខ្មែរស្របពេលជាមួយ នឹងការណែនាំនៅមុខងារ live chat ដែលជាសេវាកម្ម បន្ទាន់មួយលើ អនឡាញដែលអាច អោយអ្នកចូលមើល ឆ្លើយសំនួរភ្លាមៗ ក្នុងពេលវេលាពិតប្រាកដ និងមានភាព ជាក់លាក់។ អ្នកស្វែងរកការងារមាន អ្នកជំនាញផ្នែកធនធានមនុស្ស ដើម្បីជួយពួកគេក្នុងការ ចុះ ឈ្មោះតាមអនឡាញ និងដំណើរការនៃដាក់ ពាក្យការងារផ្សេងៗ ដោយឡែក ក្រុមហ៊ុនអាចទទួលបាននូវព័តមានលម្អិតលើសេវាកម្មទាំអស់ដែលeverjobsបានផ្ដល់អោយសម្រាប់ការរៀបចំ។ មុខងារនៃ live chat ជួយអោយអ្នកចូលមើល មានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នាលើ វេបសាយស្របពេល ទៅនឹងការទទួលមតិយោបល់ពី ក្រុមការងាររបស់គេហទំព័រ everjobs

ទាំងមុងងារនៃ live chat និងការបកប្រែជាភាសាខ្មែរសុទ្ធតែជាការបន្ថែម អត្ថប្រយោជន៏ផ្សេងទៀត ក្រៅពីផ្នែកដែលមាន អត្ថប្រយោជន៍រួច ទៅហើយដូចជាការណែនាំ ពីរបៀបបង្កើតប្រវត្តិរូប សង្ខេបការងារ ភាពងាយ ស្រួលក្នុងការប្រើប្រាស់ ការកំណត់យកតាមប្រភេទ និងការណែនាំពី អាជីពការងារ។

អ្នកស្រី Dingemans បានថ្លែងបន្តទៀតថា “យើងចង់ពាក់ព័ន្ធជាមួយ នឹងសហគមន៍ ក្នុង ស្រុកដើម្បីស្វែង យល់ពីតម្រូវការ របស់ពួកគេ”។​ យើងមានគោលបំណង យ៉ាងច្បាស់លាស់គឺ ជួយអ្នកស្វែងរកការងារ ដែលមានទេពកោសល្យ ដើម្បីស្វែងរកការងារដ៏ ត្រឹមត្រូវស្របទៅ តាមជំនាញរបស់ពួកគេ។

អំពីគេហទំព័រ everjobs

គេហទំព័រ everjobs គឺជាគេហទំព័រស្វែងរកការងារធ្វើមួយ ដែលកំពុងដំណើរការនៅក្នុង Cambodia, Bangladesh, Sri Lanka, Myanmar, Cameroon, Uganda, Ivory Coast, Senegal, Ethiopia and Tanzania ។ គេហទំព័រ everjobs បានចាប់ដំណើរការ ចាប់តាំងខែមីនា ឆ្នាំ២០១៥ ដោយមានការ ដឹកនាំពីលោក Ronald Jan Schuurs តំណាងសហស្ថាបនិក ជាសកល។ គេហទំព័រ everjobs មានគោលបំណងខិតខំ សម្រេចខ្លួន ទៅជាគេហទំព័រស្វែង រកការងារ ឈានមុខគេមួយនៅ ក្នុងកំណើនសេដ្ឋកិច្ចដ៏ឆាប់ រហ័សរបស់កម្ពុជា ដោយធ្វើការ ផ្គូរផ្គងបុគ្គលិក ជំនាញ ទៅនិងក្រុមហ៊ុនល្អៗ តាមតម្រូវការរបស់ពួកគេ។ លើសពីនេះ គេហទំព័រ everjobs មានការសហការ និងគាំទ្រពីក្រុមហ៊ុន អន្តរជាតិធំៗ មួយចំនួនដូចជាក្រុមហ៊ុន Rocket Internet និងក្រុមហ៊ុនអ៊ីនធឺណីតក្នុងតំបន់អាស៊ីប៉ាស៊ីភិច (APACIG)។

អំពីក្រុមហ៊ុន APACIG

ក្រុមហ៊ុនអ៊ីនធ័រណីតអាស៊ីប៉ាស៊ីភិច (APACIG, www.apacig.com) បងើ្កតឡើងដោយការ សហការគ្នារវាង សហគ្រាស Rocket Internet និងសហគ្រាស Ooredoo។ សហគ្រាសទាំងពីរមាន ក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមអ៊ីនធើណេត និងទីផ្សារអនឡាញចំនួន ១៣ (e-commerce and online marketplace) និងបានធ្វើ ប្រតិបត្តិការនៅបណ្ដាប្រទេសចំនួន១៥ ។ ចាប់តាំងពីការបងើ្កតឡើង ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន APACIG បានក្លាយ ជាក្រុមហ៊ុនជំនួញលើវិស័យគេហទំព័រ នាំមុខគេក្នុងទ្វីបអាស៊ី និងបានកសាង ក្រុមហ៊ុនអ៊ីនធើណេតធំៗជាច្រើន នៅក្នុងតំបន់។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]