អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្លឹបបាល់ទាត់ដ៏ធំមួយ របស់ប្រទេសអង់គ្លេស គឺហង្សក្រហម Liverpool បានសម្រេចបញ្ចប់ កិច្ចសន្យាជាមួយនឹងលោក ប្រេដេន រ៉ដជើរ គ្រូបង្វឹករបស់ក្លិបនេះ បន្ទាប់ពីរូបលោក ដឹកនាំក្លិបហាក់មិនបានទទួល លទ្ធផលល្អ ក្នុងមួយរយៈចុងក្រោយនេះ។

យោងតាមប្រភពព័ត៌មាន ដេលីម៉េល បានឲ្យដឹងថា លោក ប្រេដេន រ៉ដជើរ បានចាកចេញពី តំណែងជាគ្រូបង្វឹក របស់ក្លិបហង្សក្រហម Liverpool ក្រោយពីក្លិបរបស់លោក ប្រកួតស្មើគ្នា ជាមួយនឹងក្លិប Everton កាលពីថ្ងៃអាទិត្យមុននេះ ក្នុងលទ្ធផល ១-១ ដែលនេះជាកត្តា បង្ហាញថាទម្រង់លេង របស់ក្រុមមានការធ្លាក់ចុះ ជាពិសេសប៉ុន្មានប្រកួត ចុងក្រោយនៅក្នុង ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស (English Premier League)។


លោក ប្រេដេន រ៉ដជើរ និងគ្រួសារ ធ្វើដំណើរចាកចេញ ពីទឹកដី Anfield

ទន្ទឹមនឹងនេះ ផ្អែកលើការបញ្ជាក់ បន្ថែមរបស់ប្រភព ព័ត៌មានដដែលនេះ បានឲ្យដឹងថា គណកម្មការរបស់ក្លិប Liverpool ក៏បានជួបប្រជុំគ្នា និងធ្វើការពិភាក្សា ជាមួយលោក Jurgen Klopp កាលពីព្រឹកថ្ងៃអង្គារ ដើម្បីកាន់តំណែងជាគ្រូបង្វឹកថ្មី នៃទឹកដី Anfield របស់ក្លិប Liverpool ហើយគេក៏សង្ឃឹមខ្ពស់ដែរថាលោក Klopp អាចនឹងយល់ព្រមចុះកិច្ចសន្យា ដែលមានរយៈពេល៣ឆ្នាំ បន្តពីលោក ប្រេដេន រ៉ដជើរ។


លោក Jurgen Klopp ត្រូវបានគេជឿជាក់ខ្ពស់ថា អាចនឹងមកដឹកនាំក្លិប Liverpool បន្ត

យ៉ាងណាមិញ ក្រៅពីលោក Klopp ហើយនោះ ក៏នៅមានអតីតគ្រូបង្វឹក របស់ក្លឹបអធិរាជស Real Madrid ម្នាក់ទៀត គឺលោក Carlos Ancelotti ក៏ត្រូវបានគេរំពឹងថា នឹងអាចក្លាយជា គ្រូបង្វឹកថ្មីរបស់ក្លិប Liverpool បានផងដែរ។ ទោះយ៉ាងណា យើងនឹងរង់ចាំមើលថា តើអ្នកណានឹងក្លាយទៅជា គ្រូបង្វឹកថ្មីបន្តតំណែងពីលោក ប្រេដេន រ៉ដជើរ ហើយតើការដឹកនាំរបស់រូបគាត់ អាចផ្លាស់ប្តូរទម្រង់លេង របស់ក្លិប Liverpool បានល្អកម្រិតណាដែរ៕


លោក Carlos Ancelotti ក៏ត្រូវបានគេ រំពឹងថាអាចនឹង មកដឹកនាំក្លិប Liverpool ផងដែរ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]