ភ្នំពេញ៖ ជាការពិត ឪពុកម្តាយគ្រប់រូប តែងតែមើលថែកូន តាំងពីតូចក្រូចឆ្មារ រហូតដល់ កូនធំដឹងក្តី ដោយមិនខ្លាចភាពនឿយហត់។

តួយ៉ាង ក៏មានវីដេអូ​ខ្លីមួយ​ បានឆ្លុះបញ្ចាំង ពីក្តីស្រឡាញ់ របស់ម្តាយឪពុក មានចំពោះកូនៗ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក  បានធ្វើការចែកចាយតៗគ្នា​ នូវវីដេអូមួយ បង្ហាញពីទឹកចិត្តឪពុកម្តាយ តែងព្យាយាមចិញ្ចឹមបីបាច់ និងថែរក្សាកូនៗយ៉ាងកក់ក្តៅបំផុត ។ ហើយមិនតែប៉ុណ្ណោះ​ ពួកគាត់ តែងតែចង់ជួបមុខកូន និងចង់ញ៉ាំបាយជួបជុំគ្រួសារនៅផ្ទះ​។ ប៉ុន្តែដោយសារតែ ការរវល់ការងារ និង​​រវល់សិក្សា​របស់កូនម្នាក់ៗ បានធ្វើឲ្យពួកគេ ខកខាន ញ៉ាំបាយជាមួយឪពុកម្តាយ ហើយថែមទាំងភ្លេចគិតថា​ មានមនុស្សវ័យចំណាស់ពីរនាក់នោះ តែងតែអង្គុយរង់ចាំ មើលផ្លូវពួកគេជារៀងរាល់ថ្ងៃ៕

ចុះចុងក្រោយ​ ខ្សែវីដេអូ​ដ៏កំសត់មួយនេះ នឹងទៅជាយ៉ាងណា ចង់ដឹងកាន់តែច្បាស់ ទស្សនាទាំងអស់គ្នា៖ 




វីដេអូមួយ​បង្ហាញពី ទឹកចិត្ត​ឪពុកម្តាុយ តែងរង់ចាំមើលផ្លូវកូន

ប្រភព ហ្វេសប៊ុក

ដោយ.៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]