ហុងកុង៖ តារាសម្តែងស្រី ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០ បានបង្ហាញខ្លួន ជាសារធារណៈ លើកដំបូងបន្ទាប់ពី បាត់មុខរយៈពេលយូរ។

តារាសម្តែងភាពយន្តហុងកុង ដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០ នាង Chingmy Yau បានបង្ហាញខ្លួន ជាសាធារណៈលើកដំបូង បន្ទាប់ពីបាត់មុខពី កញ្ចក់ទូរទស្សន៍រយៈពេលយូរ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីអាយុ ៤៧ឆ្នាំរូបនេះ បានធ្វើឲ្យទស្សនិកជន មានការភាំងស្មារតី ជាមួយនឹងសម្រស់ ដូចយុវវ័យម្នាក់ បើទោះបីជានាងមានវ័យជិត៥០ឆ្នាំ និងបានបាត់មុខពី វិស័យសិល្បៈ រយៈពេល២០ឆ្នាំ មកហើយក៏ដោយ។

នាង Chingmy Yau បានបង្ហើបឲ្យដឹងថា អ្វីដែលធ្វើឲ្យនាងនៅតែ មានសម្រស់ស្រស់ស្អាត  និងភ្លឺថាដូចនេះ គឺដោយសារតែនាង បរិភោគផ្លែឈើជាច្រើន ក្នុង១ថ្ងៃៗ តាមតែអាចធ្វើទៅបាន សូម្បីតែអាហារពេលព្រឹក របស់នាងក៏ដោយ។

អ្វីដែលរួមផ្សំវិធីខាងលើនោះ គឺដោយសារតែនាងចូលចិត្តផឹក តែទឹកដោះគោ ដែលវាមានតួនាទី ជំនួយដល់រាង្គកាយ និងជួយថែរក្សាឲ្យនាង មានសុខភាពល្អ បើទោះនាងក្នុងនាមជាម្តាយមួយរូបទៅហើយក៏ដោយ៕





ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]