កំពង់ចាម៖ កម្លាំងនគរបាលយាមនៅ ស្ពានគីហ្សូណា និងនគរបាលប៉ុស្តិ៏វាលវង់ ក្រុងកំពង់ចាម បានរត់ទៅចាប់ស្រីស្រស់ស្អាតម្នាក់ ក្រោយនាងប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ពីព្រោះខឹងឪពុកម្តាយ តែយមបាលមិនទាន់ត្រូវការ ក៏រួចពីសេចក្តីស្លាប់តែម្តង ដែលករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះសរសរ p10-p11 ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មន្រ្តីនគរបាលយាមស្ពានគីហ្សូណា បាននិយាយថា នារីរងគ្រោះមានឈ្មោះ សេង សុជាតា អាយុ២៧ឆ្នាំ រស់នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានប្រាប់សមត្ថកិច្ចថា ខឹងឪពុកម្តាយតែមិនដឹងថា មូលហេតុអី្វពិតប្រាកដនោះឡើយ ។

ក្រោយប៉ងសម្លាប់ខ្លួន មិនបានសម្រេច ក្រោយសមត្ថកិច្ចជួយទាន់នេះ នារីរងគ្រោះត្រូវបាន នាំយកទៅសួរនាំ នៅប៉ុស្តិនគរបាលវាលវង់ ដើម្បីទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅវិញ។

សូមបញ្ជាក់ថា រយ:ពេលថ្មីៗនេះ មានមនុស្ស៣នាក់ហើយ ដែលប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ប៉ុន្តែមិនបានសម្រេចទាំងអស់ ក្រោយសមត្ថកិច្ច ជួយអន្តរាគមន៏ទាន់ពេលវេលា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]