ភ្នំពេញ៖ តារាចម្រៀង និយមច្រៀង បទចម្រៀងបុរាណ កញ្ញា សុន ស្រីពេជ្រ ត្រូវបានញគេដឹងថា ទទួលការកោត សរសើរច្រើន ក្រោយពីនាងបានបង្ហាញ រូបថតមួយចំនួន បរិយាយពីសកម្មភាព នាងក្រាបក្បាលដល់ដី សំពះពុកម៉ែ កាលពីពេលថ្មីៗនេះ ដោយមានទាំងផ្លែឈើ មួយកន្ត្រក និងលុយមួយចំនួនផងដែរ ជូនដល់អ្នកមានគុណ។ ក្រោយ មកក៏មានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយពីសកម្មភាពនាង រហូតមានចែករំលែកយ៉ាងច្រើន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក Facebook ហើយនាងក៏ទទួលបានការ កោតសរសើរថា ជាកូនកតញ្ញូ គោរព ដឹងគុណមាតាបិតា ដែលជាព្រះរស់របស់ខ្លួន ។

បើក្រឡេកមើលនៅទំព័រ សុន ស្រីពេជ្រ ដែលជាទំព័រទាក់ទងជាមួយ អ្នកគាំទ្រនាងឯណោះវិញ គឺទទួលបានការ like ច្រើន ព្រោះកន្លងមកមិន ដែលមានអ្នកចុច like ច្រើនដល់ម្ល៉ឹងទេ ។ ផ្ទុយពីការកោតសរសើរ និងការគាំទ្រឲ្យធ្វើទង្វើ បែបនេះមានមហាជនខ្លះ ក៏បានរិះគន់ថា ធ្វើបង្អួតគេ មិនមែនចេញពីចិត្ត ហើយនាងជូនលុយបន្តិចបន្តួច ក៏ថតបង្អួតគេដែរ។

ពាក្យសម្ដីនេះ បានចាក់ដោតចិត្ត តារាចម្រៀងសំឡេងក្រអួនក្រអៅ សុន ស្រីពេជ្រ យ៉ាងខ្លាំង ព្រោះនាងមិនមែន មនុស្សចូលចិត្ត ឲ្យមានភាពល្បីល្បាញ ក្នុងបណ្ដាញសង្គមឡើយ នាងចូលចិត្តភាពស្ងប់ស្ងាត់ ។ ស្រីពេជ្រ បានពោល ពាក្យសម្ដីមួយចំនួន ក្នុងគណនេយ្យផ្ទាល់ខ្លួនថា «នាងមិនខ្វល់អ្នកណា សើចយំឡើយ អ្វីដែលបានធ្វើ គឺពិតប្រាកដ និងចេញពីចិត្ត ព្រោះគ្មានអ្នកណា មិនស្រលាញ់ពុកម្ដាយខ្លួនឯងឡើយ..!»។

ជាការពិត កន្លងតារាចម្រៀងស្រី សុន ស្រីពេជ្រ មិនដែលបានត្អូញត្អែរ ប្រាប់មហាជនថា នាងលំបាកប៉ុណ្ណា ក្នុងការ ចេញច្រៀងសន្សំប្រាក់ មកដោះបំណុល និងមកទ្រទ្រង់ជីវភាព គ្រួសារ ដែលមានសមាជិក យ៉ាងច្រើននេះទេ ។ ពេលខ្លះនាងស្ទើរតែខ្យល់គ នៅលើឡានតាមផ្លូវពេលធ្វើដំណើរ ទៅច្រៀងក៏មាន តែនាងមិនដែលពោលប្រាប់ អ្នកណា ឡើយ សុខចិត្តលេបទុកម្នាក់ឯង តែហេតុអ្វី ក៏នៅតែមានអ្នកតាមរិះគន់ បែបនេះទៀត ?








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ