ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥៖ ជារៀងរាល់ឆ្នាំក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តែងតែរៀបចំដំណើរកំសាន្ត សម្រាប់អតិថិជនរបស់ខ្លួន ទៅកាន់រមណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេស ក៏ដូចជាទៅ កាន់ប្រទេសជិតខាង ជាមួយនឹងក្បួនរថយន្ត FORD គ្រប់ម៉ូឌែល ។​

ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន FORD នឹងរៀបចំដំណើរកំសាន្តសម្រាប់អតិថិជន ទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ទបុរី ប្រទេសថៃ ។​ ដំណើរកំសាន្តដ៏ អស្ចារ្យ​នេះ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៥ ដែលអ្នកចូលរួមទាំងអស់ នឹងមានឱកាសរីករាយ ជាមួយទេសភាព​ ព្រៃភ្នំនៅតាមដងផ្លូវដ៏ ស្រស់ស្អាត ក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនឹង បទពិសោធន៍ បោះជំរំដ៏សែន​រ៉ូមែនទិច នៅតាម​ឆ្នេរសមុទ្រយ៉ាង ស្រស់ត្រកាល និងការ​ដើរទិញទំនិញ ជាច្រើនសំបូរបែប ក្នុងតម្លៃ សមរម្យក្នុងផ្សារទំនើប នៃទឹកដីខេត្តចន្ទបុរី  ប្រទេសថៃថែមទៀតផង។

គួរបញ្ជាក់ផងដែរថាដំណើរកម្សាន្តនេះ​បានធ្វើឡើងជារៀងរាល់ឆ្នាំចាប់​តាំង​ ពី​ឆ្នាំ​២០០៧​ រហូត​មក​ដល់​បច្ចុប្បន្ន​ ។​ កាលពីឆ្នាំ២០០៧ ​បាន​ធ្វើ​ដំណើរ​ ទៅកាន់​ខេត្តមណ្ឌលគិរី  ឆ្នាំ២០០៨ ខេត្ត​រតនគិរី  ឆ្នាំ២០០៩ ខេត្តប៉ៃលិន ឆ្នាំ២០១០ និងឆ្នាំ២០១១ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ខេត្តមណ្ឌលគិរី ហើយឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត និងឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួម កើនឡើង ជាបន្តបន្ទាប់ ។

លើសពីនេះទៅទៀត ដំណើរកំសាន្ត FORD ADVENTURE មិនត្រឹមតែជាការកំសាន្ត សប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺការទំនាក់ទំនង គ្នាល្អ ការជួយគ្នាទៅវិញទៅ មករបស់អតិជន FORD និងបុគ្គលិករបស់ក្រុមហ៊ុន អអិមអេ ខេមបូឌា ។

សូមមកទទួលយកបទពិសោធន៍ពិត ជាមួយនឹងដំណើរកំសាន្ត​បោះ​ជំរុំ​របស់រថយន្ត FORD ក្នុង​ឆ្នាំ២០១៥ នាពេលឆាប់ៗ ខាងមុខនេះ ។

សម្រាប់ការចុះឈ្មោះ សូមមកកាន់មជ្ឈមណ្ឌលតាំងលក់រថយន្ត FORD ទាំងបី សាខានៅ រាជធានីភ្នំពេញ និង     ខេត្តសៀមរាប ឬអាចទំនាក់ទំនង សម្រាប់ការសាកសួរព័ត៌មាន លម្អិតពីកម្មវិធី តាមរយៈលេខទូរស័ព្ទ 012 333 975 ឬចូលទៅកាន់គេហទំព័រហ្វេសប៊ុក www.facebook.com/RMAFordCambodia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]