យល់ដឹង៖ ជឿជាក់ថា អ្នកច្បាស់ជាមិនសុខស្រួលនោះទេ នៅពេលដែលអ្នកត្រូវលើកដៃឡើង មានក្លៀកខ្មៅស្រអាប់។ តើអ្នក​ពិបាក​ស្លៀកពាក់អាវ​វាល ​បញ្ចេញ​សាច់ខ្ចី ណាស់មែន​ទេ?


រូបភាពតំណាងក្លៀកដែលខ្មៅស្រអាប់

ឈប់បារម្ភទៅ! អត្ថបទនេះ នឹងផ្តល់នូវវិធីបែបធម្មជាតិ និងមានប្រសិទ្ធិភាព អាចកម្ចាត់បញ្ហានេះបាន។

រូបមន្ត​ធម្មជាតិ ដើម្បី​កម្ចាត់​ក្លៀកស្រអាប់ ឲ្យស​ឆាប់​រហ័ស៖


  • ដំឡូងបារាំង

ដំឡូងអាចជួយក្នុងការសម្អាត ក្លៀកខ្មៅងងឹតរបស់អ្នកបាន ដោយយក៖

- ដំឡូង​បារាំ​ងមួយផ្លែ ​កិន​ឲ្យម៉ត់ ទៅជាល្បាយ

- បន្ទាប់មក យកវាទៅបិទ​លើក្លៀក

- ទុក​រយៈពេល ៣០នាទី​ រួច​លាងសម្អាតជាមួយទឹកធម្មតា។

  • ម្សៅ Baking Soda

ការព្យាបាលដោយប្រើ ម្សៅ Baking Soda  អាចទទួលលទ្ធផលដ៏អស្ចារ្យ ដោយអ្នកគ្រាន់តែ៖

- លាយ ម្សៅ Baking Soda ជាមួយនឹង​ទឹកកូរ​ឲ្យសព្វ​ល្អ

- លាប​វានៅ​ក្រោម​ក្លៀកដែលខ្មៅ

- ទុកចោលប្រហែលជា ១០ ទៅ ១៥ នាទី

- លាងជម្រះជាមួយនឹង​ទឹកក្តៅឧណ្ឌៗចេញ ជាការស្រេច

អនុវត្ត​តាម​វិធីសាស្ត្រ​ធម្មជាតិ​ខាងលើនេះ ជាប្រចាំ អាច​ជួយកម្ចាត់ក្លៀកខ្មៅយ៉ាងឆាប់រហ័ស គួរជាទីពេញចិត្ត៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]