ចិន៖ ក្នុងពេលវេលានៃសប្តាហ៍វិស្សមកាលមួយនៅប្រទេសចិន ប្រជាជនបាននាំគ្នាចេញដំណើរកម្សាន្ត ទៅតាមរមនីយដ្ឋានយ៉ាងច្រើនកកកុញ តែយ៉ាងណាមិញ សំរាប់ក្មេងស្រីម្នាក់ នាងងាកមកចំណាយពេលវេលាទំនេរ មកជួយការងារម្តាយរបស់នាង ដែលជាបុគ្គលិកបោសសម្អាតនៅតាមដងវិថីវិញ។

អ្នកថតរូបម្នាក់ បានប្រទះឃើញ និងផ្តិតយកទិដ្ឋភាព នៃភាពកត្តញ្ញូរបស់ក្មេងស្រីម្នាក់ ប្រឹងប្រែងអូសរទេសសំរាម ដើម្បីជួយសម្រាលបន្ទុកនឿយហត់ម្តាយរបស់នាង។ ពួកគេទាំងពីរនាក់ បើទោះជានឿយហត់បន្តិចមែន ប៉ុន្តែគេអាចមើលឃើញ ការនិយាយជជែកគ្នា និងសើចសប្បាយ រវាងម្តាយនិងកូនស្រី ខណ:ពួកគេកំពុងតែបោសសម្អាតសម្រាម លើដងវិថី ហានយីន ក្នុងក្រុងមួយ នៃខេត្តសានស៊ី នាថ្ងៃចុងសប្តាហ៍ និងជាសប្តាហ៍វិស្សមកាលធំមួយផងដែរ។ ម្យ៉ាងវិញទៀត ម្តាយរបស់ក្មេងស្រីនេះ មិនមានពេលវេលាឈប់សម្រាកដូចជាគ្រួសារគេឯងដ៏ទៃទៀតឡើយ ក្នុងនាមជាបុគ្គលិកអនាម័យតាមដងផ្លូវនេះ។

ក្មេងស្រីនេះ នាងពិតជាស្រលាញ់ម្តាយរបស់នាង ហើយក្តីស្រលាញ់នេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត រំជួលចិត្ត និងកោតសរសើរទឹកចិត្តដ៏ថ្លៃថ្លារបស់នាងផងដែរ។ មួយវិញទៀត រូបភាពនៃសកម្មភាពរបស់នាង បានជំរុញឲ្យយុវវ័យមួយចំនួន ងាកមកជួយទុកធុរ:ម្តាយឪពុករបស់ពួកគេផងដែរ ដែលនេះជាគំរូមួយ គួរយកតម្រាប់តាម៕





ប្រិយមិត្តគិតថាជារឿងត្រឹមត្រូវដែរទេ?

ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]